Loading...

ខេត្តកណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍មួយបានផ្តាច់អាយុជីវិតស្ត្រីម្នាក់ភ្លាមៗនៅនឹងកន្លែង នឹងបុរសម្នាក់រងរបួសធ្ងន់នារសៀលថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៧ រវាងរថយន្ត និងម៉ូតូ កាលពីវេលាម៉ោង ១៤:១៥ នាទីស្ថិតនៅចំណុចភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល លើកំណាត់ផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ ២៩-៣០។

បុរសដែររងរបួសធ្ងន់ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាស្កុបពី ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 1CU-8650 នឹងមានឈ្មោះ សុិន ដួង ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិ កណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល មុខរបរកម្មករ បានឌុបឈ្មោះ សៅ ផល្លី ភេទ ស្រី អាយុ ២៧ ឆ្នាំ មានទីលំនៅជាមួយគ្នាមុខរបរកម្មករ គ្មានពាក់មួក (ស្លាប់នៅមន្ទីរទីពេទ្យ) បានបុកជាមួយរថយន្តមួយគ្រឿងម៉ាកស្តារុិច ពណ៍ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2D-1365 បើកបរដោយឈ្មោះ ឆន ប៊ុនធឿន ភេទ ប្រុស អាយុ ៥៣ ឆ្នាំមានទីលំនៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួួល ខេត្តកណ្ដាល មុខរបរកសិករ ចំពោះរថយន្តពេលបុករួច គឺបើករត់ចូលតាមផ្លូបេតុងភូមិពងទឹក ចំងាយយ ១០០ មែត្រទើបឈប់ នឹងធ្វើការឃាត់ខ្លួនតែម្តង។

Loading...



ប្រភព៖ khmernews.news

loading...
SHARE