Loading...

កុមារា ធឿន បូរី ដែលល្បីតាមហ្វេសប៊ុកនូវការ បកស្រាយចម្រៀងមួយ រហូតធ្វើអោយលោក ចា រិទ្ធី អ្នក​គ្រប់​គ្រង​កម្មវិធី​កម្សាន្ត​ ដ៏មាន​ប្រជា​ប្រិយ​ភាពនៅទូរទស្សន៍អាស៊ី អាគ្នេឃ៍មានការចាប់អារម្មណ៍ និងអញ្ជើញប្អូនមកធ្វើការ ស្រាយចម្រៀងក្នុងកម្មវិធី Ichitan និង កម្មវិធីAD ។ កុមារា ធឿន បូរី វ័យ១២ឆ្នាំមានស្រុកកំណើត នៅខេត្តកំពង់ចាម។

កាលពីម្សិលមិញបាន បង្ហើបអោយដឹងថា កុមារាដែលល្បីតាមបណ្តាញ សង្គមហ្វេសបុកពេលនេះ បានជួបលោកហើយ “បងប្អូនជាទីស្រឡាញ់ទាំងអស់គ្នា ព្រឹកថ្ងៃសុក្រនេះក្មួយប្រុស ធឿន បូរីបានធ្វើដំណើរមកដល់ ទីក្រុងភ្នុំពេញហើយ ដើម្បីត្រៀមខ្លួនឡើងច្រៀង នៅទូរទស្សន៏អាសុីអគ្នេយ៏ថ្ងៃសៅរ៏ស្អែក ទី16-09-17. ក្នុងកម្មវិធី Ichitan និង កម្មវិធី AD ពេលនេះខ្ញុំអោយគាត់ស្នាក់នៅអូតែលរបស់ខ្ញុំ ង ហើយល្ងាចនេះខ្ញុំអោយ គេជូនគាត់ទៅលេងផ្សារអ៊ុីអនដើម្បី បានស្គាល់ផ្សារទំនើប ព្រោះគាត់ថាមិនដែលបានទៅលេងទេ ដូច្នេះសូមបងប្អូនដែល ចូលចិត្តគាត់រងចាំ ទស្សនាទាំងអស់គ្នាផងណា ថាតើគាត់ច្រៀងជាមួយភ្លេងពិរោះប៉ុណ្ណា ? ចំរៀងខាងក្រោមនេះ ពេលដែលបូរីចុះពីរ ថយន្តភ្លាមច្រៀងភ្លាម មើលទៅដូចជាហត់ផងភ័យ ផងប៉ុន្តែបូរីនៅតែច្រៀងបានល្អ.”។

ចង់ដឹងកុមារ ធឿន បូរី បកស្រាយចម្រៀងបាន ពិរោះយ៉ាងណានោះ តោះកុំអោយខាតពេលយូរ ទស្សនាវីដេអូទាំងអស់គ្នា៖

Loading...

loading...
SHARE