អ៊ុំស្រីម្នាក់នេះគាត់ឈ្មោះផាត់អាយុ ប្រហែល60ឆ្នាំហើយគាត់មានជំងឺ ប្រចាំកាយយូរឆ្នាំមកហើយ។ គាត់រស់នៅភូមិត្រពាំងគគីរ ឃុំល្បើក ស្រុកឈូក ខេត្តកំពត។

បើតាមខ្ញុំដឹងពីមិត្តភក្ដិនិង ការសាកសួរគាត់ផ្ទាល់គឺគាត់ ធ្លាប់មានប្ដីមានកូនស្រីម្នាក់។ កាលពីមុនប្ដីរបស់គាត់បាន វាយធ្វើបាបរូបគាត់ធ្វើឲគាត់ ធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃហើយពិការទៀត។ ប្ដីគាត់ក៏បានចុះចោល គាត់ទៅមានប្រពន្ធផ្សេងទៀត ធ្វើឲគាត់ត្រូវចិញ្ចឹមកូនតែម្នាក់ឯង។ ក្រោយមកពេលកូន ស្រីគាត់ធំឡើងក៏មាន ស្វាមីសម្រាលបានកូនភ្លោះប្រុសទាំង2 តែអកុសលកូនស្រីរបស់គាត់ ក៏ស្លាប់បាត់បង់ជីវិតហើយប្ដីរបស់ កូនស្រីគាត់ក៏ទៅមានប្រពន្ធថ្មីទៀត ធ្វើចៅប្រុសភ្លោះធ្លាក់បន្ទុក លើគាត់បន្ថែមទៀត។

#បញ្ជាក់អ៊ុំស្រីគាត់មានម្ដាយឪពុកចាស់ជរា
រាល់ថ្ងៃឪពុកម្ដាយរបស់គាត់ ត្រូវមើលថែគាត់ផងចិញ្ចឹម ចៅភ្លោះទាំង2ផង។
បើមកឃើញផ្ទាល់ទើបដឹង ថាវេទនាយ៉ាងណាម្យ៉ាង មានរឿងខ្លះមិនអាចសរសេរ បានព្រោះខ្លាចប៉ះពាល់។
#សូមអរគុណខ្ញុំសុំtagផងសូមអធ្យាស្រ័យ

Credit: Chhem Thida

SHARE