Loading...

ឥណ្ឌូណេស៊ី៖ ប៉ូលិស​បានចាប់ខ្លួន​ស្ត្រី​ម្នាក់​និង​បុរស​ផ្សំគំនិត​ម្នាក់ទៀត​ក្នុង​ការ​សម្លាប់​បុរស​ម្នាក់​ទម្លាក់​ក្នុង​លូទឹក​កាលពី​អំឡុង​ជាង​ 4ខែមុនដែលទើបរកសាកសពឃើញដោយប្រជាជនក្នុងភូមិ។ ជនរងគ្រោះ​មាន​ឈ្មោះ​ Andri Tristan (អាយុ 30 ឆ្នាំ) ត្រូវបានសំលាប់ដោយស្ត្រីម្នាក់ ព្រោះតែ​ខឹង​បុរស​(ជនរងគ្រោះ​)នោះ​មិនព្រម​រួមភេទ​ជា​មួយ​ខ្លួន​។

រឿងដែលគួរឲ្យហួសចិត្ត​បន្តិចនេះបានកើតឡើង​នៅ​ភូមិ Semboro, ស្រុក Semboro ប្រទេស​ឥណ្ឌូណេស៊ី​។ ការចាប់ខ្លួន​នេះ​បានធ្វើ​ឡើងកាលពី​ព្រឹកថ្ងៃទី​ 25 កញ្ញា​ 2017​។

រឿងហេតុ​ដែល​ឈានទៅដល់ស្ត្រីហ៊ានសម្លាប់​បុរស​ជា​មិត្តនេះ​ដោយសារ​តែលោក​ Andri (ជនរងគ្រោះ)និង F.A (ស្ត្រីដៃដល់) ត្រូវបានស្គាល់គ្នាតាមប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook ដំបូងលោក Andri បានគិតថា FA ជាស្រីស្អាត ព្រោះរូបថតដែលបានតាំងនៅលើគណនី Facebook មើលទៅស្រស់ស្អាតគួរឲ្យស្រលាញ់ណាស់។ ពួកគេក៏បានយល់ព្រមណាត់ជួបគ្នា ខណ: FA បានអញ្ជើញលោក Andri មកជួបគ្នានៅផ្ទះជួលរបស់នាងដែលបានបើកជាហាងតូចមួយ(ធ្វើសក់-ផាត់មុខ) នៅ Dusun Semboro Lor, ភូមិ Semboro, Jember Regency, កាលពីពាក់កណ្តាលខែឧសភាកន្លងទៅ។

លោក Andri បានភ្ញាក់ផ្អើលព្រោះការជួបមិនមែនជាស្ត្រីដ៏ស្រស់ស្អាតម្នាក់ដែលគាត់បានឃើញនៅលើ facebook នោះទេ គាត់ថា​ ស្ត្រី​នេះ​បានរំលោភបំពានលើគាត់(កុហក-បោកប្រាស់)។ នៅពេលដែល​អ្នកទាំងពីរបាន​ជួបមុខគ្នានោះ​ FA បាន​លួងលោម​ឲ្យ​លោក Andri ព្រម​ស្រឡាញ់​គាត់​និង​នៅដេក​រួមភេទ​ជាមួយ​គាត់​ តែ​លោក Andri បានបដិសេធក្នុងការរួមភេទនេះ ប៉ុន្តែគាត់មិនបានទៅផ្ទះវិញភ្លាមៗនោះទេ “ជនរងគ្រោះនៅតែគោរពម្ចាស់ផ្ទះ(ដែលឃាត់​រូបលោក​) បន្ទាប់មកជនរងគ្រោះត្រូវបាននាងអញ្ជើញឱ្យផឹកស្រាខណៈដែលក្នុងស្រានោះបានដាក់ថ្នាំគីប៉ូ(ថ្នាំសណ្ដំ​)។

Loading...

បន្ទាប់ពីផឹកស្រាថ្នាំពុលលោក Andri ត្រូវបានបាត់បង់ស្មារតី ពេលនោះ​ស្ត្រី​ជនសង្ស័យ​បានភ័យស្លន់ស្លោនិងស្ទុះទៅយកខ្នើយមក ខ្ទប់មុខ​ច្រមុះ​ជនរងគ្រោះ​រហូតដល់ស្លាប់។
ទើប​ឲ្យ​លោក Kusworo ជាជនសង្ស័យទី2 ភេទ​ប្រុស​យក​សាកសព​ចងដុំថ្ម​ទម្លាក់​ក្នុង​អណ្ដូង​(លូទឹក​)តែ​ម្ដង​។ បន្ទាប់ពីការសម្លាប់ FA បានឲ្យ Kusworo យកម៉ូតូ Andri ទៅលក់ក្នុងតម្លៃ 1,5 លានរូពី។

ប៉ូលីសបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សនិងចាប់ខ្លួន FA ដោយ​ប្រាប់​ព័ត៌មាន​ថា​អាចនិងត្រូវផ្តន្ទាទោស 15 ឆ្នាំក្នុងពន្ធនាគារនេះបើយោងតាមច្បាប់នៃមាត្រា 340 ក្រមព្រហ្មទណ្ឌជាមួយនិងអ្នកផ្សំគំនិត៕

loading...
SHARE