Loading...

ខេត្តស្វាយរៀង ៖ សាខាកាំកុងត្រូលខេត្តស្វាយរៀង បានសហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត ចុះពិនិត្យមុខទំនិញជាពិសេសផ្តោតសំខាន់ទៅលើបន្លែផ្លែឈើក្នុងរដូវភ្ជុំបិណ្យខណះ ដែលលឺពាក្យចចាមអារាមថាបន្លែផ្លែឈើដាក់លក់នៅតាម ផ្សារនានានៅខេត្តស្វាយរៀងមានផ្ទុកសារធាតុគីមី។ លោក ហោ ដារ៉េត អនុប្រធានសាខាកាំកុងត្រូលខេត្ត និងមន្ត្រីនៃមន្ទីពាណិជ្ជកម្មខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៨ខែកញ្ញាឆ្នាំ២០១៧ ស្ថិតក្នុងផ្សារវាលយន្ត ក្រុងស្វាយរៀង ។

បើតាមលោក ហោ ដារ៉េត អនុប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង បានអោយដឹងថា សាខាកាំកុងត្រូល ចុះពិនិត្យមុខទំនិញនៅផ្សារវាលយន្ត នៅពេលនេះ គឺបានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះធ្វើការអប់រំ និងណែនាំដល់អាជីវករ ដើម្បីឲ្យពួកគាត់យល់ដឹងអំពីគុណភាពចំណីអាហារនិងកាលបរិច្ឆេត ច្បាស់លាស់ ថ្ងៃខែ ឆ្នាំផលិតនិងថ្ងៃខែផុតកំណត់ ។

លោកហោដារ៉េត បានអោយដឹងបន្តទៀតថា ថ្មីៗនេះមានពាក្យចចាមអារាមនិងប្រពន្ធ័ផ្សព្វផ្សាយមួយបាននិយាយតៗ គ្នានិងផ្សាយថាសាខាកាំកុងត្រូលខេត្តមិនដែលចុះពិនិត្យទំនិញ នៅតាមផ្សារទេរាល់បន្លែផ្លែឈើនិងទំនិញដែលដាក់តាំងលក់នៅ តាមផ្សារនានានៅខេត្តស្វាយរៀង សុទ្ធតែផ្ទុកសារធាតុគីមី។ លោក ហោ ដារ៉េត បញ្ជាក់ថា សាខាកាំកុងត្រូលខេត្តតែងតែចុះពិនិត្យទំនិញតាមផ្សារនានានៅខេត្តស្វាយរៀង មិនដែលខកខាននោះទេ ដោយខែខ្លះបានចុះពិនិត្យទំនិញ បានពីរម្តងឯណោះ មានទាំងរថយន្តពិសោធន៍ចល័ត របស់ក្រសួង និងធ្វើការពិសោធន៍ផ្ទាល់ ដើម្បីអោយប្រជាពលរដ្ឋ និងអាជីវករបានឃើញផ្ទាល់ភ្នែកថា តើមានសារធាតុគីមីរឺគ្មាន។

លោក ហោ ដារ៉េត បានបន្ថែមទៀតថា ការចុះពិនិត្យមុខទំនិញបន្លែផ្លែឈើ នៅថ្ងៃនេះ ពុំបានរកឃើញសារធាតុគីមី ណាមួយ ដែលមាននៅក្នុងបន្លែផ្លែឈើ ដូចពាក្យចចាមអារាម និងប្រពន្ធ័ផ្សព្វផ្សាយ ដែលបានផ្សាយនោះទេ នេះបើការពិសោធន៍ជាក់ស្តែងនៅនឹងកន្លែង។ហើយក៏សូមអោយបងប្អូនអាជីវករទាំងអស់ត្រូវ សហការជាមួយមន្ត្រីជំនាញកាំកុងត្រូលរាល់កា រចុះពិនិត្យទំនិញដើម្បីលើកកំពស់សុខមាលភាពប្រជាពលរដ្ឋយើង រស់នៅដោយសុខភាពល្អនិងជៀសឆ្ងាយពីជម្ងឺតំកាត់ផ្សេងៗ។

ចំពោះបងប្អូនអាជីវករវិញបានសាទរចំពោះមន្ត្រីកាំកុងត្រូល ខេត្តដែលចុះពិនិត្យមុខទំនិញនាពេលនេះព្រោះថាទាំងលក់ទាំងអ្នកទិញពុំបាន ដឹងថាក្នុងមុខទំនិញរឺបន្លែផ្លែឈើរបស់ពួក គាត់ដែលដាក់លក់នេះមានសារធាត់គីមីរឺអត់នោះទេគឺមាន តែមន្ត្រីជំនាញតែមួយគត់ដែលអាចធ្វើការពិសោធន៍បាន យល់ដឹងដល់ទាំងអ្នកលក់និងអ្នកទិញទើបជៀស ផុតពីការមន្ទិលសង្ស័យណាមួយមកលើមុខទំនិញរបស់ពួកគាត់។

ក្រុមអាជីករមានចិត្តត្រេកអរខ្លាំងខណះ ដែលមន្ត្រីកាំកុងត្រូលពិនិត្យនិងពិសោធន៍លើបន្លែផ្លែ ឈើហើយដឹងថាគ្មានសារធាតុគីមី។ក្រុមអាជីវករបានបញ្ជាក់ដែរថារាល់ការ ទិញទំនិញបន្លែផ្លែឈើពីពលរដ្ឋទៅបរិភោគពុំដែល ជួបនៅបញ្ហាប៉ះពាល់ដល់សុខភាពនោះទេក្នុងរយះកាលកន្លង មកនេះពីព្រោះមានមន្ត្រីកាំងកុងត្រូលចុះ ពិនិត្យបានញឹកញប់ពុំដែលមានបញ្ហាអ្វីនោះទេ៕
ប្រភព៖ VD7NEWS.COM

loading...
SHARE