Loading...

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​មនុស្ស​ទាំង​៧​ប្រភេទ​ដែល​មិន​អាច​លាភ​ពណ៌​ស​ក់បាន ព្រោះ​វា​អាច​ធ្វើឲ្យកើត​មហារីក​។ តើ​មាន​ប្រភេទ​ណា​ខ្លះ​ទៅ​?

1.​ ​អ្នក​ដែល​មាន​ប្រតិកម្ម​ជាមួយ​ទឹក​ថ្នាំលាប​សក់ មិនគួរ​លាប​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ស្បែក​ក្បាល​អ្នក​ជា​ខ្លាំង​។ ដូចនេះ មុនពេល​ដែល​អ្នក​លាប អ្នក​គួរតែ​សាក​ទឹក​ថ្នាំ​នោះ​នៅក្រោយ​ត្រចៀក​អ្នក​ចំនួន​៣​ថ្ងៃ ទើប​អាច​ធានា​ពី​សុវត្ថិភាព​របស់​អ្នក​។​

Loading...

2.​ ​ចំពោះ​នារី​ដែល​កំពុង​មក​រដូវ ក៏​មិន​គួរ​លាប​សក់​ដែរ​។​នៅ​ដំណាក់កាល​នេះ ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក​ចុះខ្សោយ​។ ដូចនេះ វា​នឹង​ងាយ​ធ្វើឲ្យ​អ្នក​មាន​អាការៈប្រតិក​ម្ម​ជា​ខ្លាំង​។

3.​ ​ស្ត្រី​ដែល​ទើប​នឹង​សម្រាលកូន​រួច និង​ស្ត្រី​មាន​ផ្ទៃពោះ មិនគួរ​លាប​ពណ៌​សក់​ឡើយ​។ វា​អាច​ធ្វើឲ្យ​សក់​អ្នក​ជ្រុះ​ខ្លាំង ថែម​ទាំង​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ទៀតផង ដោយ​ធ្វើឲ្យ​លូ​តលាស់មិន​គ្រប់លក្ខណៈ​។​

4.​ ​អ្នក​ដែល​មាន​សក់​មិន​សូវ​ល្អ​ពី​ធម្មជាតិ ក៏​មិនគួរលាប​ដែរ ព្រោះ​វា​អាច​ធ្វើឲ្យ​សក់​អ្នកខូច​យ៉ាង​លឿន​ជាទីបំផុត​។​

5.​ ​ប្រសិន​ជា​ស្បែក​ក្បាល​របស់​អ្នក​មាន​របួស អ្នក​មិន​គួរ​លាប​ពណ៌​សក់​ទេ​។ ក្រោយពេល​ដែល​អ្នក​លាប​រួច វា​នឹង​ធ្វើឲ្យ​ស្បែក​ក្បាល​របស់​អ្នកស្រូ​បយក​សារធាតុ​ដែល​អាច​បំផ្លាញ​ខួរក្បាល​របស់​អ្នក​បាន​។​

6.​ ​កូនក្មេង មិនគួរ​លាប​សក់​ទេ ព្រោះ​វា​អាច​ធ្វើឲ្យ​ស្បែក​ប្រតិកម្ម​យ៉ាង​ងាយ​។ ជាពិសេស មនុស្ស​ចាស់​ក៏​មិនគួរ​លាប​ដែរ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ថ្លើម និង​ក្រលៀន​របស់​អ្នក​៕

loading...
SHARE