Loading...

ភ្នំពេញ៖ នៅវេលា​ម៉ោង ១៩និង១០នាទី​យប់ នៅ​ថ្ងៃទី ២២ ខែកញ្ញា ២០១៧ មានហេតុការណ៍បង្ក ការភ្ញាក់ផ្អើលកើតឡើងនៅ​ក្នុងភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយសារយុវជន​​ម្នាក់ ​សម្រេចចិត្តគិតខ្លីចងក សម្លាប់ខ្លួនត្រូវបាន​អ្នកជិតខាង​ប្រទះ ឃើញ​ស្លាប់​ក្នុង​បន្ទប់​ជួល។

សពយុវជនខាងលើ​ឈ្មោះ ឧ​ត្ត​ម អុល ភេទ​ប្រុស ​អាយុ២២ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ស្រុកកំណើត ភូមិ​តា​តៃ ឃុំ​ញ៉ែញ៉ង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

នគរបាល​ប៉ុស្តិ៍​បាន​ទៅ ដល់​កន្លែងកើតហេតុ និង​បាន​ទាក់ទង​មក​ជំនាញ​ចក្ខុ ពិនិត្យ​កោសល្យ​វិ​ច្ឆ័​យ នៃ​អធិការនគរបាល ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះទៅ​កន្លែងកើតហេតុ​ផងដែរ ។ ចំពោះមូលហេតុដែល បណ្ដាលអោយយុវជន ខាងលើគិតខ្លីបែបនេះនៅ មិនទាន់ដឹងនៅឡើយទេ ៕

ប្រភព៖ khmernews.news

loading...
SHARE