កាលពីពេលកន្លងទៅថ្មីៗនេះគូស្នេហ៍បុរសមួយគូទទួលបានការចាប់អារម្មណ៍ពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកស៊ែរព្រោងព្រាត ដោយពួកគេបានបង្ហោះរូបភាពខួបស្នេហាអាយុកាល២ឆ្នាំរបស់ពួកគេ។ មិនតែប៉ុណ្ណោះពួកគេក៏បានបង្ហោះរូបទៅក្រេបទឹកឃ្មុំនៅទឹកដីខេត្តមណ្ឌលគិរីក្រោមទេសភាពយ៉ាងស្រស់ស្អាត និងរ៉ូមេនទិកផងដែរ ។ តែពេលនេះរឹតតែភ្ញាក់ផ្អើលទៀតហើយ ស្រាប់តែមានគូស្នេហ៍ថ្មីស្រីស្រលាញ់ស្រីម្ដងបង្ហោះរូបរៀបមង្គលការបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម។ ក្នុងឈុតអាពាហ៍ពិពាហ៍បែបប្រពៃណីយ៉ាងស្រស់ស្អាតដោយមានម្នាក់គ្រងសម្លៀកបំពាក់ជាបុរស (កូនកម្លោះ) និងម្នាក់ទៀតស្លៀកពាក់ជាកូនក្រមុំ។ យ៉ាងណាសូមជូនពរអ្នកទាំងពីរអោយស្រលាញ់ដល់ចាស់កោងខ្នង ៕

SHARE