Loading...

មាសសុខសោភានិងលោកព្រាបសុវត្ថិដែលជាតារាកំពូល ដែលធ្លាប់តែឡើងឆាកតន្រ្តី ឡើងច្រៀងមិនចេះខ្លាចឆាកនោះទេ តែពេលនេះ គាត់ទាំងបានមកឡើងឆាកមាន រដ្ឋមន្រ្តីនិងមាន អង្គការនានា តែសំរាប់មាស សុខសោភាទោះជាមានការភ័យខ្លាចពិតមែន នាងបានស្នើរសុំពីនយករដ្ឋមន្រ្តីបានបីចំនុចធំៗផងដែរ ។

ទី១ មាសសុខសោភា ស្នើរសុំអោយមានការទប់ស្កាត់ការចរាចរលក់ទិញដូរសត្វព្រៃគ្រប់ប្រភេទ មានន័យថា បើគ្មានអ្នកចូលចិត្តញាំក៏គ្មានឈ្មួញបរបាញ់សត្វព្រៃដែរ ។

ទី ២ នាងសុំអោយបង្កើត ឧទ្យានដើមឈើនិងសួនច្បារ នៅក្នុងក្រុងភ្នំពេញអោយបានច្រើនបន្ដែមទៀត ខណៈដែល នាងបានឃើញថា ពលរដ្ឋនៅភ្នំពេញ កំពុងត្រូវការសួនច្បារ និងឧឡានដើម្បីសុខភាពនិងអារម្មណ៏ស្រស់ថ្លា ។

ទី ៣ កញ្ញាមាសសុខសោភា ស្នើអោយទប់ស្កាត់ការលុប បឹងតាមោក និងបឹងដ៏ទៃទៀត ខណៈដែលនាង ព័ត៌មានដា បឹងតាមោក កំពុងត្រូវឈ្មួញរំលោភយក ។ កញ្ញា បានបញ្ចាក់ថា៖ បើសម្តេចមិនការពារទេ បឹងតាមោក ជាជម្រកធនធានជាតិនឹងត្រូវបាត់បង់ ដូចទីកន្លែងដ៏ទៃទៀតមិនខានឡើយ។

ចំណែកលោកព្រាប សុវត្ថិដែរជាតារាកំពូល មិនបាននិយាយអ្វីច្រើនទេ លោកបាននិយាយថា អត់ដឹងត្រូវនិយាយអីផង ! ខ្ញុំភ័យ វិស័យចម្រៀងមានការរើកចំរើន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ។ ឆ្លើយតបនិងបញ្ហានេះ លោកនាយករដ្ឋមន្រ្តី បានអរគុណទៅព្រាបសុវត្ថិ ហើយថា និយាយតែប៉ុណ្ណឹងក៏យកដែរ ។

Loading...


loading...
SHARE