ថ្មីៗនេះ​អតីត​ដៃ​គូ​សិល្បៈ​ចាស់​កញ្ញា​ ពេជ្រ អាវីហ្សា​ និង​លោក​ អេនឌី​ បាន​វិល​មក​ប៉ះ​គ្នា​ជា​ថ្មី​ម្ដង​ទៀត​ហើយ​ ជា​មួយ​ទម្រង់​ថត​ចាស់​ ដែល​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ក្ដៅ​ខ្លួន​ពេល​បាន​ឃើញ​ផ្ទាំង​រូបភាព​ ស្នេហា​រោលរាល​ទាំង​នៅ​លើ​គ្រែ ​និង​ក្នុង​បន្ទប់​ទឹក​។​ពេល​នេះ​តារា​ប្រុស​ស្រី​បាន​វិល​មក​បង្អួត​ចក្ខុ​មហាជន​ជា​ថ្មី​ទៀត​ហើយ​ ជា​មួយ​នឹង​ឈុត​ឆាក​លោក​ អេនឌី ​ថើប​ញក់ញី ​និង​ស្ទាប់​អង្អែល​សព្វ​ប្រាណ​កញ្ញា​ ពេជ្រ​ អាវីហ្សា​ រហូត​ធ្វើ​ឲ្យ​តារា​ស្រី​រូប​នេះ​បង្ហើប​ប្រាប់​អារម្មណ៍​ពិត​ពេល​ប៉ះ​ម្រាមដៃ​តារា​ប្រុស​។

ផ្ដល់​បទសម្ភាសន៍​ជា​មួយ​លោក​ តាន់ ចន្ថា ​អ្នក​ផលិត​ព័ត៌មាន​ Kqube ​មុន​នេះ​បន្តិច​កញ្ញា ​ពេជ្រ​អាវីហ្សា​ បាន​ប្រាប់​ថា​”ចា៎ ​! បង​ការ​ថត​ជា​មួយ​បង​ អេនឌី ​លើក​ក្រោយ​នេះ​ គឺ​ថត​ដូច​មែនទែន​ចឹង​ ហើយ​គាត់​បាន​ថើប​ញក់ញី​ស្ទាប់​អង្អែល​ខ្លួន​ប្រាណ​ខ្ញុំ​ខ្លាំង​ណាស់​។ និយាយ​ទៅ​បើ​សិន​ឈុត​នេះ​មិន​មាន​ជាប់​រូប​អ្នក​កាន់​កាមេរ៉ា​ថត​ គឺ​ប្រាកដ​ជា​គ្មាន​អ្នក​ជឿ​ថា​ ជា​ការ​ថត​ទេ”​។

កញ្ញា​បន្ត​ថា​ “ការ​ថត​ជា​មួយ​បង​ អេនឌី ​គ្រាន់​តែ​ជា​ការ​សម្ដែង​ទេ​ តែ​មាន​អ្នក​សួរ​ខ្ញុំ​ច្រើន​ថា ​ពេល​ថត​មាន​អារម្មណ៍​ម៉េច​ដែរ​ ព្រោះ​មើល​ទៅ​ដូច​មែនទែន​ណាស់ ​? សំណួរ​នេះ​ខ្ញុំ​សូម​ឆ្លើយតប​តាម​រយៈ​ Kqube ​នៅ​ថ្ងៃ​នេះ​ថា​ខ្ញុំ​មិន​មាន​អារម្មណ៍​អី​ទេ ​ ព្រោះ​ខ្ញុំ​នឹង​គាត់​ដូច​ជា​បងប្អូន​បង្កើត​អ៊ីចឹង​ “។

ដោយឡែក​លោក​ អេនឌី ​បាន​ប្រាប់​ថា​ ការ​ដែល​លោក​មក​ថត​​​ជា​មួយ​កញ្ញា​ ពេជ្រ វីហ្សា ​ជា​ថ្មី​នេះ​ គឺ​មក​ពី​លោក​ខាន​ថត​ជា​មួយ​គ្នា​យូរ​ហើយ​ ហើយ​ក៏​មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​សួរ​ និង​ចង់​ឃើញ ​Style​ ថត​ថ្មីៗ​រវាង​លោក​ និង​កញ្ញា ​ពេជ្រ អាវីហ្សា​ ព្រោះ​រូបភាព​ពី​មុន​របស់​ពួក​គេ​មាន​ការ​គាំទ្រ​ខ្លាំង​។ លោក​បន្ត​ថា​ រូបភាព​ដែល​លោក​ថត​ថ្មី​នេះ​គឺ​ថត​វីដេអូ ​តែ​លោក​សុំ​លាក់​សិន​ ចាំ​វីដេអូ​នេះ​ចេញ​ចាំ​លោក​ប្រាប់​តែម្ដង​។

លោក​ អេនឌី ​បន្ត​ថា​ ការ​វិល​មក​ថត​ជា​មួយ​ដៃ​គូ​ចាស់​លើក​នេះ​ លោក​ក៏​រំពឹង​ថា​ ទទួល​បាន​ការ​គាំទ្រ​បាន​ច្រើន​ដូច​លើក​មុន​ដែរ​ ព្រោះ​រូប​ថ្មីៗ​មាន​ច្រើន​ ហើយ​ក៏​មាន​ភាព​ទាក់ទាញ​មិន​ចាញ់​រូប​ចាស់​ៗ​ទេ៕​

SHARE