កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា កាលពីប៉ុន្មានម៉ោងមុនបានបង្ហោះរូបភាពជាមួយបងស្រីពីកុមារភាព និងរូបបច្ចុប្បន្ន នៅក្នុងថ្ងៃខួបកំណើតបងស្រីបង្កើតរបស់ខ្លួនរួមជាមួយនឹងសារជូនពរថា “Happy birthday to my sister គាត់ជាបងស្រីដ៏ល្អសំរាប់ខ្ញុំ សុំអោយបងជួបតែរឿងល្អៗក្នុងជីវិត សំខាន់លុយចូលច្រើនៗ” ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងរូបភាពអ្នកនាងពីកុមារភាពធ្វើឲ្យអ្នកគាំទ្រសរសើរចំពោះសម្រស់ពីធម្មជាតិ និងជាពិសេសគួរឲ្យស្រលាញ់តែម្តង។ គួរបញ្ជាក់ផងដែរថាកំពូលតារាចម្រៀងស្រីរូបនេះត្រូវបានមហាជនសង្កេតឃើញថា ទោះបីជារវល់ជាមួយនឹងការសិល្បៈយ៉ាងណាក៏ដោយ អ្នកនាងនៅតែឆ្លៀតបង្កើតមុខរបរជាច្រើននៅលើអនឡាញ៕ តោះចង់ដឹងថា ពេជ្រ សោភា កាលពីនៅកុមារភាពគួរឲ្យស្រលាញ់យ៉ាងណានោះមកមើលរូបភាពនៅខាងក្រោមនេះ៖


ប្រភព៖ Khmer Note

SHARE