Loading...

មនុស្សសឹងតែគ្រប់គ្នាចូលចិត្តញាុំផ្លែត្របែក ប៉ុន្តែប្រហែលជាមិនដឹងទេថាស្លឹកត្របែកមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ក៏ដូចជាសម្រស់ផងដែរ។ ជាក់ស្ដែងយើងធ្លាប់បានដឹងថា ស្លឹកត្របែក ត្រូវបានគេប្រើដើម្បីព្យាបាលបញ្ហាដូចជា ក្លិនខ្យល់ដង្ហើមមិនល្អ ឈឺក្បាល ជម្ងឺរាគរូស ក្អកផ្ដាសាយ ជាដើម។ ប៉ុន្តែទោះជាយ៉ាងណាស្លឹកត្របែកក៏ត្រូវប្រើជាផលិតផលសម្រស់ដ៏មានប្រសិទ្ធភាពផងដែរ។

Loading...

១. កម្ចាត់មុន
ស្លឹកត្របែក មានផ្ទុុកទៅដោយលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីយ៉ាងល្អអស្ចារ្យ។ នេះគឺជាមូលហេតុដែលវាអាចត្រូវបានយកមកប្រើជាម៉ាសបិតមុខកម្ចាត់មុន។ អ្នកគ្រាន់តែយកស្លឹកត្របែកខ្ចីៗមួយចំនួន មកលាងឲ្យស្អាត រួចយកវាទៅដាំជាមួយនឹងទឹកធម្មតារហូតដល់ពុះ។ ក្រោយមក ស្រង់យកស្លឹកត្របែកមកកិនឲ្យម៉ត់ជាមួយ
នឹងរមៀត ហើយថែមទឹកធម្មតាបន្តិចឲ្យខាប់ៗ លាយល្បាយនេះចូលគ្នាឲ្យសព្វយកមកលាបពេញផ្ទៃមុខ ទុកចោលមួយស្របក់សឹមលាងចេញ។ វិធីនេះមិនត្រឹមតែ
កម្ចាត់មុនលើមុខរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយធ្វើឲ្យមុខមានសភាពភ្លឺថ្លាជាមុនទៀតផង។

២. បំបាត់ស្នាមជ្រីវជ្រួញ
ស្លឹកត្របែក មានប្រសិទ្ធភាពក្នុងការកម្ចាត់ស្នាមជ្រាវជ្រួញនិងសសៃឆ្មារនៅលើផ្ទៃមុខ។ យកស្លឹកត្របែកខ្ចីៗ ហើយកិនវាឲ្យម៉ត់ហើយខាប់ៗ។ លាបល្បាយនេះលើ
កន្លែងដែលទទួលរងផលប៉ះពាល់ ទុកចោលមួយស្របក់សឹមលាងសម្អាតចេញ។

៣. ព្យាបាលមុខជាំ
ស្លឹកត្របែក ក៏អាចជួយកម្ចាត់ស្នាមជាំ ស្នាមអ៊ុចពណ៌ក្រហមនិងខ្មៅពីមុខរបស់អ្នកបានផងដែរ។ ស្លឹកមានសមាសធាតុជាច្រើនដែលមិនត្រឹមតែជួយកាត់បន្ថយការរលាកនិងសម្លាប់បាក់តេរីទេ ប៉ុន្តែវាក៏អាចជួយពន្លិចឲ្យបាត់នូវស្នាមជាំ ​​​និងស្លាកស្នាមបន្សល់ទុកពីការកើតមុន តាមរយៈការដើរតួជាភ្នាក់ងារសម្អាតឬហៅថាទឹកជូតសម្អាតស្បែកមុខ។ អ្នកគ្រាន់តែយកស្លឹកត្របែកមួយចំនួនសមល្មមមកដាក់ដាំក្នុងទឹកពុះ ដាំរហូតទាល់ទឹកប្រែជាពណ៌ត្នោត។ ទុកទឹកនេះចោលឲ្យត្រជាក់ មុននឹងយកសំឡីមកជ្រលក់លាបផ្ទៃមុខកន្លែងដែលអ្នកចង់ព្យាបាល។ លាបរួចទុកចោលប្រមាណជា ១៥នាទី សឹមលាងចេញជាមួយនឹងទឹកធម្មតា។ អនុវត្តវិធីនេះ ២ដងក្នុងមួយសប្តាហ៍ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។

៤. ព្យាបាលសក់ជ្រុះ
ដើម្បីបញ្ឈប់ការជ្រុះសក់ អ្នកគ្រាន់តែយកស្លឹកត្របែកមួយក្ដាប់ បង់ចូលក្នុងទឹកធម្មតា ១លីត្រ ហើយដាំរយៈពេលប្រហែលជា ២០នាទី។ ទុកចោលឲ្យត្រជាក់ រួចយកមកលាបលើស្បែកក្បាលរបស់អ្នក និងធ្វើការម៉ាស្សាថ្នមៗ បន្ទាប់មកលាបវាលើសក់ ចាប់ផ្តើមពីគល់រហូតដល់ចុងសក់។ ទុកចោលរយៈពេលប្រមាណជា ២ ម៉ោង (ឬច្រើនជាងនេះ) សឹមធ្វើការលាងជម្រះចេញ។

ប្រភព៖ Khmer Note

loading...
SHARE