Loading...

តាំងពីខ្ញុំចេះលេងហ្វេសប៊ុកមក ខ្ញុំមិនដែលសូមអង្វរអ្នកទាំង អស់គ្នាអោយស៊ែរទេ តែលើកនេះសូមជួយ ស៊ែរម្នាក់មួយមកទុក ជាពិសេសអ្នកនៅច្បារអំពៅ ជាមេរៀនក្នុងជីវិតរបស់យើងម្នាក់ៗ ហើយក៏ជារឿងហួសចិត្តក្នុងជីវិត
ថ្ងៃនេះពេលល្ងាចមិញ ខ្ញុំបានទៅញាុំមីហិលសេអ៊ូ សាខាច្បារអំពៅ ដោយសារមានមនុស្សច្រើនទើប បុគ្គលិកអោយទៅអង្គុយនៅជាន់ឡៅតឿ ហើយកន្លែងអង្គុយត្រូវដោះស្បែកជើង ខ្ញុំបានដោះស្បែកជើងមួយ នេះទុកនៅកន្លែងស្បែកជើង ដែលគេដាក់គ្រប់គ្នា ពេលខ្ញុំចេញពីញាុំហើយ ខ្ញុំបានបាត់ស្បែកជើងរបស់ខ្ញុំ តែថៅកែហាងគាត់ថាជាកំហុសរបស់ខ្ញុំ គាត់មិនបានទទួលខុសត្រូវរឿងស្បែកជើងទេ ចឹងខ្ញុំសួរមួយ បើមិនទទួលខុសត្រូវបែបនឹង ចាំបាច់អោយគេដោះស្បែកជើងធ្វើអី ហើយខ្ញុំចូលហូបក្នុងហាងអ្នក មិនមែនខ្ញុំទៅអង្គុយហឹិតមីហិលនឹងលេងទេ ខ្ញុំយកលុយទៅអោយ មិនមែនខ្ញុំញាុំមិនអស់លុយនោះដែល
ការធ្វើបែបនេះដូចជាការ ធ្វើអោយបាត់បង់ទំនុកចិត្ត ព្រោះខ្ញុំក៏ជាភ្ញៀវប្រចាំដែរ ម្ចាស់ហាងពេល បាត់របស់ភ្ញៀវហើយគ្រាន់ តែសុំទោសមួយម៉ាត់ក៏អត់ដែល ប្រកែកយកតែឈ្នះ ត្រឹមស្បែកជើងប៉ុណ្ណឹងវាមិនប៉ុន្មានទេ ខ្ញុំអាចទិញទៀតបាន ប៉ុន្តែគួរតែយល់ពីអារម្មណ៍របស់ភ្ញៀវផង ហើយខ្ញុំក៏មិនថាអីដែលទោះជាមិនសងក៏ដោយ តែគ្រាន់តែចង់ស្ដាប់ពាក្យបក ស្រាយមកកាន់ភ្ញៀវវិញអោយសមរម្យផង ព្រោះមិនមែនជាកំហុសភ្ញៀវទេ
ថ្ងៃនេះប៉ះខ្ញុំ ខ្ញុំមិនឈ្លោះទេ ប៉ះស្បែកជើងខ្ញុំត្រឹម40$ ចុះបើថ្ងៃក្រោយប៉ះស្បែកជើងគេថ្លៃជាង នឹងហើយប៉ះសម្ដីមនុស្សអាក្រក់គិតមិចវិញ សូមម្ចាស់ហាងពិចារណាឡើងវិញ
ថ្ងៃក្រោយបើបងប្អូនទៅញាុំហើយអង្គុយជាន់លើ សូមបងប្អូនជួយកាន់ស្បែកជើងរៀងខ្លួន រឺ ញាុំទាំងភ័យខ្លាចបាត់ស្បែកជើងចឹងទៅក៏បានដែល នេះជាមេរៀនមួយដែលមិន ទទួលខុសត្រូវរបស់ម្ចាស់ហាង ខ្ញុំក៏លែងហ៊ានទៅញាុំទៀតដែល បើមានលើកទី១ ហើយ ក៏នៅមានលើកទី២ ទៀតដែល
ខ្ញុំស្រលាញ់ស្បែកជើងមួយនេះណាស់ មិនមែនព្រោះតែតម្លៃរបស់វាទេ តែវាជាការដូដែលមិត្តល្អរបស់ខ្ញុំជូនមកខ្ញុំ ស្ដាយខ្លាំង

Credit: Tin Nakorn

Loading...


loading...
SHARE