Loading...

បញ្ហា​ស្បែក​ប្រហោង​ ស្នាម​អុជខ្មៅ គឺ​ជាបញ្ហា​ដ៏​គួរ​ឱ្យ​ខ្មាស់​អៀន​មួយ​សម្រាប់​នារីៗ ក៏​ប៉ុន្តែ​សូម​អ្នក​ឈប់​បារម្ភ​ពី​បញ្ហា​មួយ​នេះ​តទៅ​ទៀត​ទៅ ឱសថ​ដ៏ពិសេស​ក្នុង​ផ្ទះ​បាយ​អាច​ជួយ​អ្នកបាន។
ជាមួយ​នឹង​គ្រឿងផ្សំ​ទាំង​៤ប្រភេទនៅ​ខាងក្រោម​នេះ វានឹង​ជួយ​ឱ្យ​ស្បែក​របស់​អ្នក​​ស​ស្រស់ថ្លា ម៉ត់​រលោង​ផូផង់ ជួយ​បង្រួម​រន្ធញើម ធ្វើឱ្យ​ស្បែក​តឹងណែន ការពារ​មុនក្បាល​ខ្មៅ ស្នាម​អាចម៌រុញ ព្រម​ទាំង​ព្យាបាល​នូវ​បញ្ហា​មុន​បាន​យ៉ាង​ឆាប់​រហ័ស។

គ្រឿងផ្សំ៖
  • ស៊ុតស ២ស្លាបព្រាបាយ
  • ម្សៅគ្រាប់សណ្តែក ១ស្លាបព្រាបាយ
  • ម្សៅស្រូវសាលី
  • ទឹកខ្មេះផ្លែប៉ោម
  • ម្សៅសូដា
ការរៀបចំ៖
  1. ​ ជាដំបូង​អ្នក​ត្រូវ​វាយ​ស៊ុត​មួយ​គ្រាប់​ដាក់​ចូល​ទៅកក្នុង​ចាន និង​វាស់​កម្រិត​តត្រូវ​ប្រើ​ឱ្យបាន​ត្រឹឹម​ត្រូវ។
  2. បន្ថែម​ម្សៅ​គ្រាប់​សណ្តែក​ចូល ១ស្លាបព្រាព្រាបាយ។
  3. ចាក់​ម្សៅ​ស្រូវ​សាលី ១ស្លាបព្រាបាយ។
  4. ទឹកខ្មេះ​កន្លះ​ស្លាបព្រា​បាយ។
  5. បន្ទាប់​មក​ច្របល់​គ្រឿងផ្សំ​ទាំងនេះ​បញ្ចូល​គ្នា​ឱ្យបាន​សព្វល្អ។
  6. បន្ថែម​ម្សៅ​សូដា​មួយចិប និង​ច្របល់​គ្រឿងផ្សំ​សា​ជាថ្មី​ម្តង​ទៀត។
  7. លាប​ល្បាយ​មួយនេះ​លើស្បែក​របស់​អ្នក ជា​ពិសេស​មុខ​និង​ករបស់​អ្នក។
  8. រក្សា​ទុក​រយៈពេល ២០នាទីក្រោយមក​លាងសម្អាត​វា​ជាមួយនឹង​ទឹកធម្មតា។
សូម​អនុវត្តន៍​វិធីសាស្ត្រ​មួយនេះ​រៀង​រាល់ ២ទៅ៣​ដង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ជា​គុណ​ប្រយោជន៍​ស្បែក​ស្អាត៕
loading...
SHARE