Clause មាន២ប្រភេទ ហើយអាឡាដាំងក៏បានបង្ហាញពីការប្រើប្រាស់និងភាពខុសគ្នានៃ Clause​ ទាំង២ផងដែរ។ ពីមុនមក អាឡាដាំងក៏ធ្លាប់រៀបចំមេរៀនអំពី noun clause, adjective clause, conjunction,​ និង kinds of sentences ផងដែរ។ សូមអ្នកអានមេរៀនទាំងនោះព្រោះវាមានការទាក់ទងគ្នា។

ថ្ងៃនេះយើងមកមើល adverb clause វិញម្តង។ មានសំណួរសួរថា តើ adverb clause អាចបញ្ជាក់ន័យអោយកិរិយាស័ព្ទ គុណនាម និងគុណកិរិយា ដូច adverb ធម្មតាដែររឺទេ? ហើយមានចំណុចណាខ្លះដែលអាចសម្គាល់ adverb clause?

ចម្លើយចំពោះសំណួរទ១មិនប្រាកដទេ។ ប៉ុន្តែមានអ្នកប្រាជ្ញវេយ្យាករណ៍ជាច្រើនសរសេរសៀវភៅដោយប្រាប់ថា adverb clause អាចបញ្ជាក់ន័យអោយ កិរិយាស័ព្ទ ដែលនៅក្នុង independent clause។​ ហើយពេលខ្លះ adverb clause ហាក់បីដូចជាបញ្ជាក់ន័យអោយ independent clause ទាំងមូលក៏មានដែរ។ យ៉ាងណាក៏ដោយអ្នករៀនវេយ្យាករណ៍មិនគួរធ្វើអោយស្មុគស្មាញច្រើនពេកទេ អ្វីដែលសំខាន់សម្រាប់មេរៀន adverb clause នេះគឺស្ថិតនៅសំណួរទី២ អំពីរបៀបសម្គាល់ adverb clause ទៅវិញទេ។

ចុច Link ខាងក្រោមសម្រាប់មេរៀនទាក់ទងដែលត្រូវរៀនជាមួយគ្នា។
Sentence and Clause
Adjective Clause
Noun Clause
Conjunctions
Adverb clause បញ្ជាក់ន័យអោយ កិរិយាស័ព្ទក្នុង independent clause
អ្នកដឹងហើយថា adverb clause គឺជា dependent clause ដែលត្រូវការ​ independent clause នៅជាមួយ។ ដូចនេះប្រភេទ adverb clause​ នេះត្រូវបានប្រើដើម្បីបញ្ជាក់ន័យអោយកិរិយាស័ព្ទនៅក្នុង independent clause។

ឧទាហរណ៍៖
I bought the coat because it was cheap.
នៅក្នុងប្រយោគខាងលើ because it was cheap. គឺជា​ adverb clause ដែលបញ្ជាក់ន័យអោយកិរិយាស័ព្ទ ‘bought’ (ទិញ ព្រោះមកពីថោក)។
It always rains after I have washed my car. (after I have washed my car. បញ្ជាក់ន័យអោយកិរិយាស័ព្ទ rains នៅក្នុង independent clause)
Have some coffee before you go. (before you go បញ្ចាក់ន័យអោយ have)
ការសម្គាល់ adverb clause

ការសម្គាល់ adverb clause ងាយស្រួលណាស់។ ប្រសិនបើអ្នកធ្លាប់បានរៀនមេរៀន conjunction និង kinds of sentence របស់អាឡាដាំងពីមុនមក អ្នកអាចបានដឹងទៅហើយ។ ជាធម្មតា គ្រប់ប្រភេទនៃ clause មិនថា noun clause, adjective clause រឺ adverb clause ទេត្រូវការប្រើ conjunction។ adverb clause គឺតែងតែស្ថិតនៅក្នុង complex sentence។ conjunction របស់វាគឺ subordinating conjunctions ប៉ុន្តែអ្នកត្រូវប្រយ័ត្នព្រោះ noun clause និង adjective clause ក៏ប្រើប្រាស់ subordinating conjunctions ដែរ។ បន្ទាប់មកអ្នកត្រូវមើលថាតើ adverb clause នោះបញ្ជាក់ន័យអោយកិរិយាស័ព្ទនៅក្នុង independent clause ដែររឺទេ? បើមែន នោះវាគឺជា adverb clause ហើយ។

ឧទហរណ៍៖
Call me when you get there.
Call me គឺជា independent clause
When you get there. គឺជា adverb clause ដោយមានការប្រើ subordinating conjunction ‘when’ នៅពីមុខ។ ហើយ​ clause នេះបញ្ជាក់ន័យអោយកិរិយាស័ព្ទ ‘call’។ សម្រាប់ប្រយោគខាងលើ អ្នកក៏អាចបញ្ច្រាស់ clause ដោយប្រើ adverb clause​ មុន independent clause ផងដែរ។​
ប្រភេទ adverb clause
adverb clause មានប្រភេទជាច្រើនអាស្រ័យលើការប្រើប្រាស់ subordinating conjunctions។​
ប្រភេទ adverb clause of time

ជា clause បង្ហាញពីពេលវេលា។ Conjunctions មានដូចជា after, when, while, as, as soon as, before, by the time, once, till, until, since ជាដើម។

ឧទាហរណ៍៖
The doorbell rand while I was changing.
I will come and see you as soon as I have finished work.
Have some coffee before you go.
I have usually left the house by the time the postman comes.
Once you’ve learnt to swim, you’ll never forget.

ប្រភេទ adverb clause of reason
ប្រភេទ clause នេះបង្ហាញពីហេតុផល ដោយមានប្រើ conjunctions ដូចជា because, as, since, now that ជាដើម។

ឧទាហរណ៍៖
I made mistakes because I was tired.
As the weather is often warm, many of the homes have swimming pools.
Since on one asked me, I didn’t tell them.
Now that I have finished the course, I have to look for a job.
ប្រភេទ adverb clause of purpose

នៅក្នុង clause នេះសម្តែងនូវគោលបំណងធ្វើអ្វីមួយ ដែលមាន conjunctions ដូចជា in order to, so as to, so that, in order that ​ជាដើម។

ឧទាហរណ៍៖
In order to save time, we will fax all the information.
Paul wore a suit to his job interview so as to make a good impression.
Why don’t you take a day off so that you can recover properly?
ប្រភេទ adverb clause of place

Clause ប្រភេទនេះបង្ហាញពីទីកន្លែង ដោយមានការប្រើប្រាស់ conjunction ដូចជា where, wherever, everywhere ជាដើម។

ឧទាហរណ៍៖
Where the road bends left, there is a turning on the right.
Seyha takes the teddy bear everywhere he goes.
You buy the bread wherever you can.
ប្រភេទ adverb clause of manner

ប្រភេទ clause នេះចង់បង្ហាញពីអតចរឹត រឺរបៀបដំណើរការនៃអ្វីមួយ ដោយមានការប្រើ conjunctions ដូចជា how, in the way that, as, like, as if, as though ជាដើម។

ឧទាហរណ៍៖
Do it in the way I showed you.
Can I live my life how I want it to be?
Jessica behaved like she always does.
He acted as if nothing had happened.
Reduced Clause

ដូចទៅនឹង adjective clause ដែរយើងក៏អាចបង្រួញ adverb clause ដោយលុបបំបាត់ conjunction និ​ង​ subject (ប្រធាន) ផងដែរ។ ពេលខ្លះយើងអាចលុបតែ ប្រធាន ហើយទុក conjunctions ផងដែរ។

ឧទាហរណ៍៖
You should be careful when you cross the road.
You should be careful when crossing the road.
You should be careful crossing the road.
ប្រយោគទី១ខាងលើជាប្រយោគពេញ មាន when you cross the road ជា​ adverb clause។
ប្រយោគទី២ខាងលើបាត់ប្រធាន ‘you’ ប៉ុន្តែនៅតែប្រើបាន។ នេះហៅថា reduced clause។
ប្រយោគទី៣ខាងលើបាត់ទាំងប្រធាន និង conjunction ប៉ុន្តែនៅតែប្រើបាន ហើយវាក៏ជា reduced clause ដែរ។​
Reduced clause និង Dangling
តាមពិត reduced clause និង dangling មានការប្រើប្រាស់ដូចគ្នា គ្រាន់តែត្រង់ចំណុចនេះ អាឡាដាំងចង់អោយអ្នកយល់ពីមូលហេតុនៃការប្រើប្រាស់ reduced clause។​

The big one

អ្នកអាចមើល phrase ខាងលើ តើគុណនាម big បញ្ជាក់ន័យអោយនាមមួយណា? បញ្ជាក់ន័យអោយ one? តើ one គឺជាអ្វី អ្នកដឹងច្បាស់ទេ? កាលណាយើងមិនដឹងថាគុណនាម big បញ្ជាក់ន័យអោយនាមមួយណាទេ គេហៅថា Dangling។​ ដូចនេះ dangling គឺជាភាពមិនច្បាស់លាស់។

នៅពេលអ្នកប្រើ reduced clause អ្នកត្រូវប្រាកដថាអ្នកមានការប្រើប្រាស់ dangling modifier។ បើពុំនោះទេ ការប្រើប្រាស់ reduced clause របស់អ្នកគឺខុស។

ឧទាហរណ៍៖
Packing all the needed clothes, the car left.
Packing all the needed clothes, she left home.

ប្រយោគទី១ខាងលើ មាន dangling ព្រោះឡានមិនអាចធ្វើសកម្មភាព packing បានទេ។
ប្រយោគទី២ខាងលើ មាន dangling modifier ព្រោះ independent clause ប្រើប្រធាន ‘she’ ដែលអាចអោយ dependent clause modifies អោយបាន។​
អ្នកត្រូវប្រយ័ត្នរាល់ពេលអ្នកប្រើ reduced clause។ ត្រូវប្រាកដថា ទាំង dependent clause និង independent clause ត្រូវស៊ីគ្នា។

SHARE