Loading...

នារី​ម្នាក់ បាន​ទទួល​ទូរស័ព្ទ ពី​អ្នក​បោកប្រាស់​ថា ត្រូវ​រង្វាន់​ធំ ហើយ​គេ​មក​ពី​ខាង​ប៉ុស្ដិ៍​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍។ នាង​បាន​សំណូម​ពរ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា ៖

សូម​ជួយ Share ដើម្បី​ឲ្យ​ខាង​ប៉ុស្តិ៍​ទូរទស្សន៍ មាន​ចំណាត់​ការ​ពី​បញ្ហា​នេះ ព្រោះ​បញ្ហា​នេះ កាន់​តែ​រីក​ដុះដាល ខ្លាំង​ទៅៗ ហើយ​វា​អាច​មាន​ផល​ប៉ះពាល់​ដល់​ប្រជាជន​ក្រីក្រ ដែល​នៅ​តាម​ទី​ជនបទ រួម​នឹង​បងប្អួន​ពូមីង​យាយតា ដែល​ពួក​គាត់​មិន​ដែល​លេង​បញ្ដាញ​សង្គម។

បញ្ជាក់៖ ខ្ញុំ​មិន​បាន​ធ្វើការ​នៅ​ទី​នោះ​ទេ គ្រាន់​តែ​ចង់​សាក​ចិត្ត​ជន​បោក​ប្រាស់។

ខ្ញុំមាន​សំនួរ​ប៉ុន្មាន​សំនួរ ទៅ​ខាង​ប៉ុស្តិ៍​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍។

១. តាម​ខ្ញុំ​ដឹង ករណី​ដែល​ធ្វើការ​បោកប្រាស់​ដោយ​យក​ឈ្មោះ​ទូរទស្សន៍​មក​ប្រើ តើ​អ្នក​ទាំង​អស់គ្នា ដែល​ធ្វើការ​ខាង​នឹង​មាន​ដែល​ដឹង​ដែរ ឬ​ទេ?

២. តើ​ខាង​ទូរទស្សន៍​មាន​វិធាន​ការ​ទប់ស្ងាត់​ហើយ ឬ​នៅ ក្នុង​ការ​ផ្សព្វផ្សាយ​ពត៌មាន​ឲ្យ​ប្រជាជន​ទូទាំង​ប្រទេស​ដឹង​កាន់​តែ​ច្បាស់?

Loading...

៣. តើ​ពួកអ្នក​ចង់​បណ្ដោយ​អោយ​ជន​បាទ​សង្គម​មួយ​ចំនួន បន្ត​ទង្វើរ​បែប​នេះ រហូត​ដល់​ស្អុយ​ឈ្មោះ​ទូរទស្សន៍​ខ្លួន​ឯង?

៤. ករណី​បោកប្រាស់​នេះ តាម​ខ្ញុំ​ដឹង គឺ​ច្រើន​ឆ្នាំ​ហើយ តែ​ស្ថានីយ៍​ទូរទស្សន៍ មាន​ទាំង​កម្មវិធី ពត៌មាន កម្មវិធី​កំសាន្ត កម្មវិធី ប្រគុំតន្រ្តី -ល- ។ ហេតុ​អ្វី មិន​ធ្វើ​ការ​ប្រគោក​ប្រកាស បញ្ជាក់​ព័ត៌មាន​ដល់​សាធារណៈ​ជន បែរ​ជា​ស្ងាត់​ឈឹង ទុក​អោយ​ប្រជាជន ដែល​ជា​អ្នក​លេង​បណ្ដាញ​សង្គម ចែកចាយ​ព័ត៌មាន​ដោយ​ខ្លួន​ឯង សូម​សួរ​ថា ចុះ​ចំពោះ​យាយ​តា អ៊ំពូមីង​មួយ​ចំនួន​ដែល​មិន​បាន​លេង បណ្ដាញ​សង្គម គាត់​ដឹង​តាម​របៀប​ណា?

៥. សំនួរ​ចុង​ក្រោយ តើ​ខាង​ផ្នែក​ស្ថានីយ៍ទូរទស្សន៍​នេះ នឹង​មាន​វិធាន​ការ​នៅ​ពេល​ណា​ទៅ ឬ​ចាំ​អោយ​ការ​បោក​ប្រាស់​បាន​សម្រេច ទើប​មាន​វិធាន​ការ? បើ​អញ្ចឹង​មែន ខ្ញុំ​ចង់​ជម្រាប​ប្រាប់​ថា កេរ្តិ៍ឈ្មោះ​ស្ថានីយ៍​ទូរទស្សន៍​របស់​ពួក​អ្នក ត្រូវ​គេ​បាន​រលាយ​អស់​ហើយ!!! កុំចាំ​គោ​បាត់ បាន​ធ្វើ​របង។

loading...
SHARE