Loading...

បន្ទាប់ពី​ទស្សនិកជន​ជេរបែកផ្សេង​រឿងធ្វើបទកូពី «តារាបែកស្លុយឆ្នាំ២០១៧» ម៉ារ៉ា ប៊ុណ្ណា ក៏ធ្លាយព័ត៌មានមួយទៀតថា កំពុងមានស្នេហាស៊ីជម្រៅ រួមរស់​ជាមួយ អតីតប្រពន្ធ​កីឡាករ ជៀស ស្រួច ។​
ប្រភពព័ត៌មានច្បាស់ការ​ដែលទម្លាយរឿងប៉ុនដំរីនេះ បានប្រាប់ Daily Report ឲ្យដឹងថា ទំនាក់ទំនងស្នេហា រវាង ម៉ារ៉ា ប៊ុណ្ណា ដែលជាម្ចាស់បទ «អោយតែគិតចេះតែចង់យំ» និង សាត រស្មី អតីតប្រពន្ធ ជៀសស្រួច កើតឡើងក្នុងរយៈពេល ៣ទៅ​៤ខែនេះតែប៉ុណ្ណោះ។


ប្រភពដដែលបានបញ្ជាក់ប្រាប់ Daily Report ថា មុនទំនាក់ទំនង​ស្នេហាដ៏ស៊ីជម្រៅ រួម​រស់ជាមួយគ្នានេះ ធ្លាយចេញ ម៉ារ៉ា ប៊ុណ្ណា តែងតែលួចសរសើរសាត រស្មី ប្រាប់មិត្តអ្នកសិល្បៈ ថាស្អាត និងថែមលួចបង្ហើបថា​នាង​​ជាមេផ្ទះ​ដ៏ឆ្លាតវៃផងដែរ ដោយចេះទុកដាក់ និយាយរួម​រឿង​អាហារ ចេះធ្វើសព្វគ្រប់​បំពេញ​ចិត្តលោក។ ប្រភពដដែលនេះបន្តថា លោក ម៉ារ៉ា ប៊ុណ្ណា បានទាក់ទង​ជាមួយ សាត រស្មី ក្នុងអំឡុងពេលថតបទ «អោយតែគិតចេះតែចង់យំ​» ក្នុងផលិតកម្ម Galaxy ដែលជាបទចម្រៀង​បង្កើត MV បែប​ Action Movie ។ ប្រភពខាងលើបន្តទៀតថា ម៉ារ៉ា ប៊ុណ្ណា និង​សាត រស្មី កំពុងផ្អែមល្ហែម ជាមួយគ្នា ដោយរួមរស់ក្នុងដំបូល តែមួយ ជាមួយគ្នា ដូចលលកញីឈ្មោល។​

បើទោះបីជាយ៉ាងនេះ ខាង Daily Report យើងបានព្យាយាមទាក់ទងទៅកាន់លោក ម៉ារ៉ា ប៊ុណ្ណា បញ្ជាក់ពីព័ត៌មានដែលមហាជន ចង់ដឹងថា រឿងនេះពិត​ឬយ៉ាងណា ?
គួរបញ្ជាក់ផងដែរថា កន្លងទៅនេះ ម៉ារ៉ា ប៊ុណ្ណា ក៏មានស្នេហាជាមួយតារាសម្តែង​ជើងចាស់ ប៉ែន សុផានី តែចំណងស្នេហានោះ បានចែកផ្លូវគ្នាជាង ១ឆ្នាំទៅហើយ ។ ស្នេហា​ជាមួយ សាត រស្មី ជាដំណឹងថ្មី សម្រាប់តារាចម្រៀង ដែលជាប់ឈ្មោះ​ក្នុងបញ្ជី​មានអ្នកជេរខ្លាំងបំផុត ប្រចាំឆ្នាំ​​នេះ៕

Loading...

loading...
SHARE