Loading...

ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧៖ កូនស្រីមាសឪពុក ប្រសិនបើអាចពុកចង់ប្តូរជីវិតពុកជាមួយកូន។ កូនមានជម្ងឺឈឺធ្ងន់ កូននៅតូច មិនដឹងថាក្នុងខ្លួនកូនពិបាកយ៉ាងណាទេ ជម្ងឺកូនត្រូវការលុយច្រើនដើម្បីព្យាបាល តែពេលនេះពុកគ្មាននៅសល់អ្វីទៀតទេ អ្វីក៏លក់អស់ដែរ តែពុកនៅមានម្យ៉ាងគឺជីវិត ចង់យកវាទៅប្តូរជាមួយកូន ដើម្បីអោយកូនបានជា ។

ដីស្រែ ដីចំការ ម៉ូតូ មាស ពេជ្រ ជ្រូក មាន់ ទា …លក់អស់ហើយ គ្មានសល់អ្វីទេនៅតែមើលកូនមិនទាន់ជាទៀត តើអោយពុកសង្ឃឹមអ្វី? ម្តាយរបស់កូនបាក់ទឹកចិត្តអស់ហើយ គាត់ដេកយំអោបកូនរាល់ថ្ងៃ កូនស្រី កូន កូន..ដឹងខ្លួនឡើង។តើជីវិតមួយនេះពិតជាខ្លីណាស់ទៅរឺសំរាប់កូន?សូមបងប្អូនមេត្តាជួយកូនខ្ញុំផង នាងមានជម្ងឺស្បែកព៌ណលឿងដែលបណ្តាលមកពីថង់ទឹកប្រម៉ាត់អត់ធ្លាក់បង្ករអោយពោះឡើងធំប៉ះពាល់ធ្ងន់ធ្ងរដល់គ្រឿងក្នុងទាំងមូល ជាពិសេសរលាកសួតបង្ករអោយកំដៅឡើងខ្លាំងហួសកំណត់ សូម្បីតែពេទ្យគន្ធៈបុប្ផាក៏គ្មានលទ្ធភាពដែរ តែក្នុងនាមខ្ញុំជាឪពុក មិនអស់ចិត្តទេ អស់អ្វីក៏អស់ចុះអោយតែកូនបានរស់ទើបខ្ញុំសំរេចចិត្តយកនាងទៅមើលនៅប្រទេសថៃដែលគ្រូពេទ្យនៅទីនោះថាអាចជួយសង្រ្គោះបានតែត្រូវការថវិកាព្យាបាលប្រហែលជា១មឺុនដុល្លារតើអោយខ្ញុំទៅរកឯណា?។ ទាំងនេះជាសម្តីដែលបងប្រុសឈ្មោះ …..ត្រូវជាឪពុកក្មេងស្រីបានរៀបរាប់ប្រាប់ខ្ញុំ។

ដើម្បីជួយសង្រ្គោះជិវិតកុមារ សូមបងប្អូន មេត្តាជួយគាត់ម្នាក់១,០០០វ៉ុនក៏បាន កូនគេកូនយើង ម្តាយគេម្តាយយើង គ្មានអ្នកណាចង់ទេ។
សូមក្តីករុណា ដោយចិត្តមេត្តា សូមវេរថវិកាចូលកុងខាងក្រោម។

Loading...

មិនកុហក់ មិនបោកប្រាស់ ដែលមានបងស្រី ហាន់លីណា ជាសាក្សី រាល់សម្តីបើសង្ស័យខលសួរគាត់។
ទំនាក់ទំនង
នៅខ្មែរលេខ 093 636439
នៅថៃលេខ 094 6808425
នៅកូរ៉េលេខ 010 64653424(Han Ly Na)
(សូមជួយស៊ាររឺចំលងអត្ថបទយកទៅបង្ហោះបន្តរផង)
(អត្ថបទដើម:មូលនិធិ សង្រ្គោះបឋម)
មូលនិធិ សង្រ្គោះបឋម ទទួលជំនួយជួយក្មេងម្នាក់នេះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១០ខែ៩ឆ្នាំ២០១៧ម៉ោង២៣:០០។

loading...
SHARE