Loading...

ជំងឺឈឺសន្លាក់ អាចធ្វើឲ្យអ្នកមានការ ឈឺចាប់ពិបាកនឹងទ្រាំ ហើយសូម្បីតែការធ្វើសកម្មភាព ប្រចាំថ្ងៃក៏ជួបនូវផលលំបាកដែរ។ ប្រសិនបើអ្នកនៅតែបណ្តែតបណ្តោយយូរ ជំងឺនឹងក្លាយទៅជារ៉ាំរ៉ៃពិបាកក្នុង ការព្យាបាលជាមិនខាន។
ទន្ទឹមនឹងនេះផងដែរ របបអាហារក៏អាចមានផលវិជ្ជមាន និងអវិជ្ជមានសម្រាប់អ្នកដែលកំពុងតែមានជំងឺឈឹសន្លាក់ដែរ ជាពិសេស អ្នកជំងឺទាំងឡាយ គួរតែជៀសឲ្យឆ្ងាយពីអាហារទាំង៧ប្រភេទនេះ។

១.អាហារដែលធ្វើពីម្សៅ
ម្សៅដែលត្រូវបានគេចម្រាញ់ភាគច្រើន គ្មានសារធាតុចិញ្ចឹមចំបាច់សម្រាប់រាងកាយនោះទេ ហើយអាចបង្កឲ្យកើតមានបញ្ហារលាកថែមទៀត។ ប្រសិនបើអ្នកកំពុងតែមានជំងឺស្រាប់ សូមកុំប្រើប្រាស់ម្សៅចម្រាញ់ ដែលមានលក់នៅលើទីផ្សារឲ្យសោះ។

២.អាស៊ីតខ្លាញ់អូមេហ្គា៦
អាស៊ីតខ្លាញ់អូមេហ្គា៦ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សទូទៅ ប៉ុន្តែការប្រើប្រាស់ច្រើនហួសប្រមាណ អាចបង្កឲ្យមានការរលាកនៅក្នុងរាងកាយ។ ជាពិសេសអ្នកជំងឺរលាកសន្លាក់ គួរតែជៀសវាងអាស៊ីតខ្លាញ់អូមេហ្គា៦ ដូចជាប្រេងបន្លែ ប្រេងផ្កាឈូករ័ត្ន និងប្រេងពោតជាដើម។

៣.ជាតិស្ករ
សូម្បីតែជាតិស្ករ ក៏អាចបង្កើនហានិភ័យនៃការរលាកដែរ ប្រសិនបើអ្នកញ៉ាំស្ករគ្រាប់ នំខេក ឬភេសជ្ជ:ដែលមានជាតិស្ករច្រើនពេក។ ចំពោះអ្នកដែលមានឈឺសន្លាក់ អាចបណ្តោលឲ្យជំងឺកាន់តែអាក្រក់ទៅៗ។

៤.អាហារដែលមានជាតិប្រៃ
ការទទួលទានរបបអាហារ ដែលមានជាតិប្រៃច្រើនពេក ក៏អាចប៉ះពាល់ដល់ការឈឺរលាកសន្លាក់ដែរ ដូចជាជាតិស្ករដែរ។ ការសិក្សាបានអះអាងថា ការប្រើប្រាស់អំបិលច្រើនហួស ប្រមាណអាចបង្កើនហានិភ័យ នៃជំងឺរលាកសន្លាក់រ៉ាំរ៉ៃ របកស្បែកក្រហម និងក្រិនស្បែក។

៥.អាហារចៀន
ពពួកអាហារចៀន ឬបំពងទាំងអស់សុទ្ធតែសម្បូរ ទៅដោយជាតិខ្លាញ់ឆ្អែត ដែលបង្កើនហានិភ័យនៃការរលាកនៅក្នុងខ្លួន។ ជាតិខ្លាញ់នេះអាចបង្កឲ្យ អ្នកកំពុងតែមានបញ្ហារលាក សន្លាក់មានគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ។

៦.អាហារអាំង ឬដុត
ពពួកអាហារដែលត្រូវបានចម្អិនដោយអាំង ឬដុត មានផ្ទុកជាតិពុលច្រើនដែលបង្កទៅជាការរលាក។ យកល្អអ្នកគួរតែកាត់បន្ថយការ ទទួលទានអាហារប្រភេទនេះ ឬជៀសវាងតែម្តងសម្រាប់អ្នកជំងឺតែឈឺសន្លាក់។

៧.ផលិតផលទឹកដោះគោ
ចំពោះមនុស្សមួយចំនួន ដែលទទួលទានផលិតផលទឹកដោះគោ អាចបណ្តោលឲ្យរលាក ឬឈឺសន្លាក់ឆ្អឹងកាន់តែធ្ងន់ធ្ងរ។ ប្រសិនបើអាច អ្នកគួរតែជៀសវាងទទួលទានទឹកដោះគោ ឬសាច់សត្វក្នុងករណីបែបនេះ៕

ប្រភព៖ boldsky

loading...
SHARE