Loading...

ភេទជាបុរសតែងខិលខូចតាម គ្នាចៀសមិនផុតទេគ្រាន់តែមួយតិច ឬច្រើនតែប៉ុណ្ណោះ ពិសេសរឿងផឹកស៊ីស្រីញីអូនបងនេះតែម្ដង ។ ប៉ុន្ដែបើអ្នកជាមនុស្សប្រុសដែលមានគ្រួសារ ឬភរិយារួចហើយគួរគិតគូរពីចិត្តរបស់នាង ដែលតែងតែចាំអ្នកនៅផ្ទះរៀងរាល់ថ្ងៃផង ។ ដូច្នេះអ្នកគួរតែមានហេតុផល ឬលេសខ្លះដើម្បីគេចពីការបបួលទៅ ក្រៅចោលប្រពន្ធកូនរបស់អ្នកនៅផ្ទះ។
«នៅពេលមានគេបបួលអ្នកផឹកស៊ី ចូលខារ៉ាអូខេ ឃាត់អ្នកមិនអោយចូលផ្ទះ ហើយនៅពេលអ្នកនិយាយថា “ប្រពន្ធខ្ញុំចាំ”
ហើយនៅពេលគេចំអកអ្នកថា “ខ្លាចប្រពន្ធម៉្លេះ?” ចូរនិយាយប្រាប់គេថា “បាទខ្ញុំខ្លាច! ខ្ញុំខ្លាចនាងយំ ខ្លាចនាងខូចចិត្ត ខ្លាចនាងបាត់បង់ទំនុកចិត្តចំពោះខ្ញុំ” មិត្តភ័ក្រដែលល្អចំពោះអ្នកនឹងគាំទ្រចំពោះទង្វើល្អៗរបស់អ្នកលើគ្រួសារ! »

ប្រភព៖ ជីវិតប្តីប្រពន្ធ couple life

loading...
SHARE