Loading...

អន្តរជាតិ ៖ កាលពីពេលថ្មីៗនេះ ប៉ូលិស​នៅក្នុង​ប្រទេស​ឥណ្ឌា ​បាន​ចោទប្រកាន់​បុរស​ម្នាក់​អាយុ 40 ឆ្នាំដោយបាន​ចោទប្រកាន់ ​បុរស​រូបនោះថា​បាន​ចាប់ចង​កូនស្រី​អាយុ 8 ឆ្នាំលើម៉ូតូ​របស់គាត់​ ដើម្បីយទៅ​សាលារៀន​។ អ្នក​ឈរ​មើល​ចោទប្រកាន់​ បុរស​នេះ​ថា​សាហាវឃោរឃៅ​ណាស់ ហើយបុរស​រូបនេះ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន ​បន្ទាប់ពី​កាសែត​ក្នុងស្រុក​នៅក្នុង​រដ្ឋ Uttar Pradesh បោះពុម្ពផ្សាយ​រូបថត​ដែល ​ថត​ដោយ​អ្នកដំណើរ រយៈ48ម៉ោង ប៉ុណ្ណោះ។

ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង ​នៅពេលដែល​នាយករដ្ឋមន្ត្រី​ បានចាប់ផ្តើម​យុទ្ធនាការ​ ដ៏​ធំ​មួយ​ដើម្បី​អប់រំ​ក្មេងស្រី ​នៅក្នុង​ប្រទេស​ឥណ្ឌា ក្នុងការ​សិក្សា​និង​រៀន។
ប៉ូលីស​បាន​និយាយថា ឪពុក,គាត់​បាន​ព្យាយាម​បញ្ចុះ បញ្ចូល​ក្មេងស្រី​ដែលជា​ កូនពៅ​របស់គាត់​ឱ្យទៅ​ សាលារៀន​ជាពិសេស ​ចាប់តាំងពី​នាង​បានធ្វើ​តេស្ត​សរសេរ(ប្រឡង​ធ្លាក់) ធ្វើ​ឲ្យ​នាង​ស្ទាក់ស្ទើរ​ក្នុង ការ​ទៅ​សាលារៀន(ឬ​ហៅថា ជំងឺ​បាក់​ទឹកចិត្ត)។

ប៉ូលិស​និង​មហាជន​បាន ​ចោទប្រកាន់​គាត់(ឪពុក)ពីបទ​រំលោភ ​សន្តិភាព​និង​សេរីភាព អគ្គនាយក​ម៉ា​ស្ទ័​រ​នៃ​ប៉ូលីស Shailesh Pandey បាន​ប្រាប់ BBC និង​កាសែត The Times of India ពី​សម្ដី​របស់​ឪពុក​ក្មេង​នេះ​ថា “កូនស្រី​របស់ខ្ញុំ​នឹងមិន​ស្លាប់​ទេ​ ប្រសិនបើ​ខ្ញុំ​នាំ​នាង​ទៅ​សាលារៀន,ប៉ុន្តែ​នាង​ប្រាកដជា​ស្លាប់​ប្រសិនបើ​នាង​មិន បាន​សិក្សា​រៀនសូត្រ​ទេនោះ។

នាយករដ្ឋមន្ត្រី Narendra Modi ថ្មីៗនេះ​បាន​បើក​យុទ្ធនាការ​ទាម ទារ​ឱ្យ​ឪពុកម្តាយ​អប់រំ​កូនស្រី​របស់​ពួកគេ ដោយ​វិធីសាស្ត្រផ្សេងៗពីនេះ។ អ្នកធ្វើ​យុទ្ធនាការ​បាន​និយាយថា (សាលារៀន​នៅតែ​ជា​ក្តី​សុ​បិ​ន្ត​ឆ្ងាយ ​សម្រាប់​ក្មេងស្រី​ជាច្រើន​ជាពិសេស ​នៅតាម​ជនបទ​នៃ​ប្រទេស​ឥណ្ឌា​ហើយ​ឪពុកម្តាយ​ជាច្រើន​ត្រូវតែ​គិតថា​វា​មិនមែន​ចាំ បាច់​អប់រំ​កូនស្រី​របស់​ពួក គេ​របៀបនេះ​នោះទេ វិធីសាស្ត្រ​គឺ​ត្រូវតែមាន​ច្រើនជាង​នេះ៕

loading...
SHARE