មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជាមានសេចក្ដីសោមនស្សរីករាយក្នុងការអញ្ជើញអ្នកទាំងអស់គ្នាចូលរួម បាឋកថាជាសាធារណៈ ដែលនឹងត្រូវប្រារព្ធធ្វើនៅថ្ងៃសៅរ៍ ទី1 ខែកក្កដាពីម៉ោង ៨៖០០ ដល់ ១០៖៣០ ព្រឹក នៅសកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ក្រោមប្រធានបទ៖ របបនយោបាយ និង ការអភិវឌ្ឍសេដ្ឋកិច្ច

បាឋកថានេះនឹងលើកឡើងអំពីទំនាក់ទំនងរវាងប្រភេទនៃរបបនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច។ ដោយផ្អែកលើការពិភាក្សាវែកញែកផ្នែកទ្រឹស្ដីពាក់ព័ន្ធនានា និងការសិក្សាលើករណីជាក់ស្តែង បាឋកថានេះនឹងធ្វើការប្រៀបធៀបគុណសម្បត្តិ និងគុណវិបត្តិ រវាងរបបប្រជាធិបតេយ្យនិង របបមិនមែនប្រជាធិបតេយ្យ (Authoritarian) ក្នុងការជម្រុញការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច។

អ្នកសិក្សាផ្នែកទ្រឹស្តីនិងអ្នកអនុវត្តន៍ជាច្រើនអះអាងថា របបមិនមែនប្រជាធិបតេយ្យ(Authoritarian) ដែលមានទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចជាក់លាក់ និងមានសមត្ថភាពផ្តល់ជូននូវស្ថេរភាពសង្គមនិងសេដ្ឋកិច្ច អាចទទួលបានជោគជ័យ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ អ្នកខ្លះទៀតមានមតិផ្ទុយពីនេះ ដោយអះអាងថា របបប្រជាធិបតេយ្យដែលមានការការពារទ្រព្យសម្បត្តិ និងកម្មសិទ្ធិឯកជន និងការផ្តល់ភាពប្រាកដនិយមផ្នែកនយោបាយតាមរយៈការប្រកួតប្រជែងបែបប្រជាធិបតេយ្យ នឹងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចបានឆាប់រហ័ស។

បាឋកថានេះស្នើជាយោបល់ថា ទោះបីជាមិនមានភស្តុតាងច្បាស់លាស់ដើម្បីបង្ហាញថាទ្រឹស្តីណាមួយ ប្រសើរជាងទ្រឹស្តីមួយផ្សេងទៀតក៏ដោយ ក៏យើងអាចសន្និដ្ឋានបានថា របបណាមួយក៏អាចជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចបានដែរ សំខាន់គឺរបបនោះត្រូវមាន រដ្ឋមួយដែលមានសមត្ថភាពនិងប្រសិទ្ធភាព។

ចុះឈ្មោះចូលរួមតាមរយៈ តំណរភ្ជាប់៖​ https://goo.gl/forms/EW3RwF6NT88PINRz2
ចូលរួមដោយមិនគិតថ្លៃ!

 

SHARE