Loading...

ប្រសិនបើលោកអ្នក ចេះដាំដើមស្រការនាគនៅក្នុងផើង គឺជារឿងដ៏ល្អមួយ ព្រោះលោកអ្នកអាចដាំនៅតាមផ្ទះរបស់លោកអ្នក ដើម្បីជៀសវាងការទិញពីផ្សារ ដែលលោកអ្នកតែងបារម្ភពីផ្លែឈើដែលប្រើប្រាស់ជាតិគីមីផ្សេងៗ ធ្វើឲ្យប៉ះពាល់ដល់សុខភាពលោកអ្នក ។ ខាងក្រោមនេះ យើងខ្ញុំសូមលើកយកបច្ចេកទេសក្នុងការដាំដើមស្រការនាគនៅក្នុងផើង÷

* សម្ភារៈត្រូវមាន៖

ផើងដែលមានទំហំមាត់ប្រមាណ៦តឹក ជម្រៅ៦តឹក
ស្រកីដូងម៉ដ្ឋ អង្កាមដុត
ដីមមោគ
ខ្សែសម្រាប់ចង ។

* វិធីផ្សាំកូន៖

ត្រូវមាន លាមកសត្វស្ងូត២០% ដីស្រទាប់លើ២០% ដីខ្សាច់៤០% ធ្បូងអង្កាម២០%ភាគ ទឹកជីកំប៉ុស
លាយវត្ដុធាតុដើមបញ្ជូលគ្នាឲ្យសព្វ រួចដាក់រៀបចំជាថ្នាលមួយ ឬដាក់ថង់បណ្តុះ ហើយលាយទឹកជីកំប៉ុស ជាមួយទឹកធម្មតា ស្រោចឲ្យមានសំណើម៧០% ហើយគ្របឲ្យជិត ៣ថ្ងៃក្រោយស្រោចទឹកជីរួចត្រឡប់ម្តងទៀត ដើម្បីឲ្យល្បាយឆាប់កាច់បញ្ជូលគ្នានៃវត្ថុធាតុដើម
កាត់ដើមស្រកានាគប្រវែងប្រមាណ២តឹក ចងភ្ជាប់គ្នាហើយទុករយៈពេល១ថ្ងៃ ចិតសំបកនៅផ្នែកខាងក្រោមប្រមាណ២សង់ម៉ែត ដោយទុកស្នូលកណ្តាល ចងភ្ជាប់គ្នាហើយទុករយៈពេល១ថ្ងៃ រួចយកវាទៅដាក់ដោតចូលក្នុងថ្នាលផ្សាំ និងស្រោចទឹកមួយថ្ងៃម្ដង
ត្រូវធ្វើរោងនៅកន្លែងមានពន្លឺគ្រប់គ្រាន់ក្រោមម្លប់ដើម្បីផ្សាំកូន មិនត្រូវឲ្យមានកំដៅថ្ងៃខ្លាំងនោះទេ ។

Loading...

* វិធីដាំ

ចោះរន្ធនៅបាតផើងដើម្បីកុំឲ្យវាដក់ជាំទឹក
លាយដីមមោគ៦០% ស្រកីដូង២០% អង្កាមដុត២០% ដាក់ក្នុងផើង
យកពូជដើមស្រការនាគមកដាក់ដាំនៅកណ្តាលផើងជ្រៅប្រមាណកន្លះតឹក រួចដោតបង្គោលចងផ្អោបដើមវាកុំឲ្យដួល និងឲ្យវាតោងផងដែរ ។

* ការថែទាំ៖

បន្ទាប់ពីដាំរួចស្រោចទឹករាល់៣ថ្ងៃម្តង
ដាក់ជី ១៥-១៥-១៥ ឬ ១៦-១៦-១៦ ២ស្លាព្រាបាយក្នុង១ផើង រាល់១៥ថ្ងៃម្តង ពេលដាក់ជីរួចត្រូវស្រោចទឹក៣ថ្ងៃជាប់ៗគ្នា
ដាក់ជីលាមកមាន់ ឬលាមកគោប្រមាណ៣ក្តាប់ដៃរាល់មួយខែម្តង ដោយលាយជាមួយជី ១៥-១៥-១៥ ឬ ៨-២៤-២៤ ក្នុងបរិមាណ២ស្លាព្រាបាយ
នៅពេលដែលវាមានអាយុ ៨ខែទៅ១ឆ្នាំ វានឹងចាប់ផ្តើមមានផ្កា ។

loading...
SHARE