សក់ស្ងួត បែកចុង បញ្ហា​សក់​មិន​លូតលាស់ នឹង​ត្រូវ​បាន​ព្យាបាល​ឱ្យ ​ស្រស់​ស្អាត​សារ​ជាថ្មី ជាមួយនឹង​រូបមន្ត​ថ្មី​នៃផ្លែល្ហុង​ទុំ។ វា​ជួយ​ឱ្យ​សក់​របស់​អ្នក​មាន​ទម្ងន់ ត្រង់​ស្អាត​ភ្លឺរលោង ជាពិសេស​នៅ​ពេល​ដែល​ វា​បាន​បន្ថែម​គ្រឿងផ្សំ​ជាមួយនឹង ខ្ទិះដូង​ព្រមទាំង​ទឹកឃ្មុំ​ជួយ​ ផ្តល់​កំណើន​ដល់​ការ​លូតលាស់​របស់​សក់។ សូម​សាកល្បង​អនុវត្តន៍ ​វា​ទាំង​អស់​គ្នា​ដើម្បី​សក់​ស្អាត ទន់​និង​ភ្លឺរលោង។
 
គ្រឿងផ្សំ៖
  • ផ្លែល្ហុងជិតរួច កន្លះកូនចាន
  • ទឹកខ្ទិះដូង ១ភាគ៤កូនចាន
  • ទឹកឃ្មុំ ១ស្លាបព្រាបាយ
ការរៀបចំ៖
  1. ជាដំបូង​អ្នកត្រូវ​ចាក់​ផ្លែល្ហុង​ចូលក្នុង​ម៉ាស៊ីន​ក្រឡុកមួយ។
  2. បន្ថែម​ទឹកខ្ទិះ​ដូង និង​ទឹក​ឃ្មុំ​ចូល។
  3. កិន​គ្រឿងផ្សំ​ទាំងនេះ​បញ្ចូល​គ្នា​ឱ្យបាន​សព្វ​ល្អ រួច​ផ្ទេរ​វា​ចូល​ក្នុង​កូនចាន​មួយ។
ការប្រើប្រាស់៖
  1. ធ្វើការ​កក់​សក់​របស់​អ្នក​ឱ្យ​បាន​ស្អាត​និង​កម្ចាត​ក្អែល​ឱ្យអស់។
  2. ក្រោយ​មក​លាប​វាលើ​សក់សើម​របស់​អ្នក ឱ្យ​បាន​សព្វ​ល្អ។
  3. ប្រើ​ថង់ប្លាស្ទីច​សម្រាប់​រុំមក​គ្រប​ពីលើ និង​រក្សាទុក​រយៈពេល ៣០នាទី​ឬច្រើន​ជាងនេះ។
  4. ជាចុង​ក្រោយ​សូម​លាង ​សម្អាត​វា​ជាមួយ​នឹងទឹក​ធម្មតា (មិន​ប្រើប្រាស់​សាប៊ូ​ឡើយ)។
ដើម្បី​ជាការ​ល្អ​សូម​អនុវត្តន៍​ វិធីសាស្ត្រ​មួយនេះ​ឱ្យបាន ​១ ទៅ ​២ដង​ ក្នុង​មួយសប្តាហ៍៕
SHARE