នេះជារូបភាពតាំងពីឆ្នាំមុន តែអ្វីចង់ឲ្យបងប្អូនដឹងនោះ គឺ វត្តនេះនៅតែបន្ត ខ្វះខាតចង្ហាន់ នឹងសម្ភារៈជាច្រើន សង្ឃឹមថារដូវភ្ជុំបុណ្យបិណ្ឌឆ្នាំនេះ មានបងប្អូនយើងអញ្ជើញទៅឲ្យបាន គ្រប់គ្នាផង ៖

នេះជាទិដ្ឋភាពនៃវត្តព្រៃត្រឡាច ដែលមានព្រះសង្ឃតែបីអង្គប៉ុណ្ណោះ និងមើលទៅរូបកាយស្គមស្គាំងហាក់គ្មានកម្លាំងកំហែងអ្វីសោះ។ ទីអារ៉ាមដ៏តូចមួយនេះ មានទីតាំងស្ថិត នៅក្នុងភូមិព្រៃត្រឡាច ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង ដែលខ្វះខាតសព្វគ្រប់បែបយ៉ាង គ្មានទាំងទានវស្សា គ្មានទាំងអង្ករគ្រប់គ្រាន់សម្រាប់ទុកធ្វើចង្ហាន់ព្រះសង្ឃផងដែរ។

#កុំភ្លេចទៅវត្តនេះផងណាបងប្អូន🙏🙏🙏

SHARE