បើប្រៀបធៀបនឹងការវិវត្តន៍ជាមួយនឹងទូរស័ព្ទវិញ Laptopហាក់ដូចជាមិនមានប្រែប្រួល​អ្វីច្រើន​នោះទេ​ជាពិសេសរូបរាងវាតែម្ដង។ការពិតទៅរូបរាងរបស់Laptopនាពេលបច្ចុប្បន្នវាស្ទើរតែដល់​កម្រិតមួយ​ដែលលែង​មានអ្វីប្រែប្រួលខ្លាំងទៅហើយ វាខ្វះតែការបន្ថែមបច្ចេកវិទ្យាថ្មីៗចូលប៉ុណ្ណោះ។ប៉ុន្តែទោះជាយ៉ាងណា យើងគ្រប់​គ្នានឹងពេញចិត្តប្រសិនបើមានកុំព្យូទ័រយួរដៃដែលមានរូបរាងប្លែកខុសពីនេះ។ហើយនេះជាអ្វីដែលយើង​ចង់បង្ហាញថ្ងៃនេះជាមួយនឹងគំរូLaptopនាថ្ងៃអនាគតដែលបង្កើត​ឡើងដោយក្រុមហ៊ុនLenovo។

Lenovoបានដាក់បង្ហាញគំរូថ្មីមួយក្នុងកម្មវីធីក្នុងក្រុងNew Yorkដោយបង្ហើបថាវាបំពាក់ដោយអេក្រង់អាចបត់បាន បច្ចេកវិទ្យាថ្មី។ប៉ុន្តែក្រុមហ៊ុនក៏បានបញ្ជាក់ក្នុងTwitterរបស់ខ្លួនថាវាមិនមែនជាLaptopនាពេលបច្ចុប្បន្នទេ តែប្រហែលជាសម្រាប់ថ្ងៃអនាគត ពេលនេះវាគ្រាន់ជាConceptប៉ុណ្ណោះ។

 

SHARE