Loading...

នារីគ្រប់រូបតែងប្រាថ្នាចង់បាន «បុរសល្អម្នាក់» ដើម្បីមករួមរស់ ជាគូជីវិតជារៀងរហូត។ ហើយនាងច្បាស់ជាគ្រាំចិត្តយ៉ាងខ្លាំង នៅពេលដែលបុរសជាទីស្រលាញ់មានចិត្តសាវ៉ា ឬលួចលាក់ទៅមានស្រីថ្មីក្បត់ចិត្តខ្លួន។
តើនរណាមិនឈឺចាប់ បើបានជួបបុរសបែបនេះ?
ចុះស្រីៗមានដឹងទេថា ហេតុអ្វីដែលធ្វើឱ្យប្រុសៗមានសន្តានសាវ៉ា ហើយព្រាននារីនៅជាប់នឹងខ្លួន? ហើយប្រុសៗប្រភេទនេះ អាចបញ្ឈប់ភាពសាវ៉ាគ្មានព្រំដែនរបស់ខ្លួនបាន នៅពេលជួបនារីបែបណាដែរ?
ជាការពិតប្រុសគ្រប់រូបសុទ្ធតែក៏មានមានបេះដូងស្រលាញ់ និងចេះថែរក្សាមនុស្សដែលខ្លួនស្រលាញ់បានល្អដូចគ្នា ខុសត្រង់ថាគេនឹងបានជួបនារីម្នាក់នោះនៅពេលណា ហើយអាចរក្សាបានល្អប៉ុណ្ណាប៉ុណ្ណោះ។
ជាក់ស្តែងនៅពេលប្រុសៗមួយចំនួនចំនួនធំ អាចបញ្ឈប់ចិត្តសាវ៉ាគ្មានថ្ងៃស្កប់របស់គេបាន គឺនៅពេលដែលគេបានជួបនឹងនារីទាំងអស់នេះគឺ៖

១. នារីស្ងប់ស្ងាត់៖

ដឹងទេថានារីដែលមានចរិតស្ងប់ស្ងាត់ មិនសូវមាត់ក.ច្រើនតែងធ្វើឱ្យបុរសៗសាវ៉ាតែងមានអារម្មណ៍ថាភ័យខ្លាច ព្រោះថាគ្រប់យ៉ាង មិនថា បុរសនោះទៅណា ក៏នាងដឹងឮជានិច្ច ប៉ុន្តែនាងបែរជាស្ងាត់មាត់ មិនរករឿង មិនសួរនាំ ឬស្តីថា និងបង្ហាញចេញមកខាងក្រៅឱ្យដឹងទេ។ នារីប្រភេទនេះនឹងធ្វើឱ្យបុរសសាវ៉ាៗភាគច្រើន មានអារម្មណ៍ភ័យខ្លាច ហើយក្រែងចិត្តនាងជាទីបំផុត ព្រោះពួកគេមិនអាចដឹងបានទេថា ក្នុងចិត្តនាងកំពុងតែគិតអ្វី? ឬចង់ធ្វើអ្វី? បន្តទៀតនោះទេ។ និយាយរួមគឺស្មានចិត្តមិនត្រូវតែម្តង។

២. នារីចិត្តខ្លាំង៖

ត្រង់ចំណុចនេះ មិនបានមានន័យថា នាងជាមនុស្សដែលពូកែរករឿង វាយដំ កាប់ចាក់ ជេរ ឬតាមឆែកទូរស័ព្ទមនុស្សប្រុសគ្រប់ពេលវេលានោះឡើយ ប៉ុន្តែនាងជាមនុស្សដែលមានចិត្តខ្លាំង ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ គឺគ្រាន់តែឃើញហើយខ្លាចតែម្តង។ ដូចជាពេលដែលនាងខឹងខ្លាំងម្តងៗគឺ ចាក់សោរទ្វារជាប់មិនឱ្យចូលក្នុងផ្ទះ មិននិយាយរកជាប់ៗគ្នារយៈពេលជាច្រើនថ្ងៃជាដើម។ ជាក់ស្តែងនាងអាចនិយាយទូរស័ព្ទ ជាមួយនរណាម្នាក់ផ្សេងទៀតដោយគ្មានខ្លាចចិត្ត ឬធ្វើអ្វីតាមចិត្តនាងចង់ ទោះបីជាកំពុងតែឈរនៅចំពីមុខគ្នាក៏ដោយ គឺធ្វើដូចជាអ្នកដែលនៅក្បែរ គ្មានរូបរាងទាល់តែសោះ តាមលួងក៏មិនងាយបាត់ដែរ បើនាងខឹងហើយគឺមួយជាតិនេះអាចបានជួបគ្នាទៀតនោះឡើយ។

Loading...

៣. នារីល្អ៖

ទោះបីជាប្រុសសាវ៉ា ទាល់កម្រិតណាក៏ត្រូវមកបញ្ចប់ជីវិតរបស់ខ្លួនត្រឹមនារីប្រភេទនេះដែរ។ នាងក៏ត្រូវជាមនុស្សល្អ មិនផ្លាស់ប្តូរ មិនសុភាពទន់ភ្លន់ពេក មិនកាចពេក មានហេតុផល ចេះផ្គាប់ចិត្ត និងអាចធន់ការលំបាកបានគ្រប់យ៉ាង។ ចំណុចពិសេសខ្លាំងតែម្តងនោះ គឺនាងមានក្តីស្រលាញ់ពិត ទោះស្វាមីធ្លាក់ខ្លួនជាមនុស្សពិការ ឬលំបាកយ៉ាងណាក៏ដោយ ក៏មិនងាយបោះបង់ចោលគ្នាឱ្យនៅតែឯងបានដែរ។

៤. នារីពូកែ៖

ស្រីប្រភេទនេះ ត្រូវតែមានសមត្ថភាពទាំងលើជំនាញផ្ទាល់ខ្លួន ទាំងការងារក្នុងផ្ទះ ក្រៅផ្ទះ ការងារកំប៉ិកកំប៉ុក និងរាប់បញ្ចូលទាំងរឿងលើគ្រែផងដែរ។ ដូច្នេះបុរសជាដៃគូ នឹងមានមោទនភាពចំពោះខ្លួនឯង ថាគេជាមនុស្សមានសំណាងបំផុតដែលបាននាងមកធ្វើជាភរិយា។ ហើយក៏គិតថាគ្មាននារីណាម្នាក់ផ្សេង អាចមកប្រៀបនឹងនាងបាននោះទេ។ ដប់ទាំងដប់ ប្រុសសាវ៉ាក៏មិនចូលចិត្តឱ្យនរណាមកធ្វើជាបន្ទុកខ្លួនទេ និយាយងាយស្តាប់គឺស្អប់ការទទួលខុសត្រូវ។ ហេតុដូច្នេះនារីដែលពូកែៗពិតជាធ្វើឱ្យគេមានអារម្មណ៍ថា ខ្លួនគេគ្មានបន្ទុកឡើយ ព្រោះតែនាងជាមនុស្សដែលពូកែ មានសមត្ថភាពខ្ពស់ អាចជួយខ្លូនឯងបាន យ៉ាងល្អប្រសើរ មិនថាស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាឡើយ។

ប្រភព ៖​ KhmerLoad

loading...
SHARE