Loading...

ជាការពិតណាស់ សម្រាប់ស្មាតហ្វូនរបស់ក្រុមហ៊ុន Apple គឺតែងតែឈានមុខគេលើការថតរូប តាំងពីដំបូងមកម្លេះ។ ហើយស្របពេលជាមួយនឹង iPhone ដែលជាម៉ូដែលគម្រប់ខួប 10ឆ្នាំនៃត្រកូល iPhone នឹងមកបង្ហាញខ្លួននារយៈពេលប៉ុន្មានសប្ដាហ៍ទៀតនេះ ក្រុមហ៊ុន Apple មានបំណងអភិវឌ្ឍន៍នូវបច្ចេកវិទ្យាកាមេរ៉ាខ្លួនឲ្យកាន់តែប្រសើរឡើង។ យ៉ាងណាមិញ សម្រាប់សមត្ថភាពកាមេរ៉ារបស់ iPhone 8 យើងនៅមិនទាន់ដឹងនៅឡើយទេ ពោលគឺទាំងទំហំ Megapixel និងមុខងារ Zoom ដែលវាមាន។ ប៉ុន្ដែ យើងពិតជាដឹងច្បាស់ទាក់ទងទៅនឹងការអភិវឌ្ឍ Software ដែលក្រុមហ៊ុន Apple នឹងដាក់បញ្ចូលទៅក្នុង iOS 11 ដើម្បីអភិវឌ្ឍន៍លើមុខងារថតរូប និងកែសម្រួលរូបភាពផងដែរ។ ខាងក្រោមនេះគឺជាអ្វីដែលក្រុមហ៊ុន Apple នឹងតម្រូវចិត្តអ្នកចូលចិត្តថតរូប៖

  • ការថតរូបភាពបែប Portrait

ចំពោះ iPhone 7 Plus គឺមានបំពាក់ដោយមុខងារកាមេរ៉ាភ្លោះរួចមកហើយ ដោយមួយជាប្រភេទ wide-angle និងមួយទៀតជាប្រភេទ telephoto lens ជាមួយនឹងកម្រឹត Zoom 2x។ ការដាក់បញ្ចូលគ្នានៃកាមេរ៉ាទាំងពីរនេះ នឹងអាចជួយឲ្យ iPhone ផលិតរូបភាពជាលក្ខណៈ bokeh បាន ពោលគឺរូបភាពផ្ទៃខាងមុខច្បាស់ និងផ្ទៃខាងក្រោយព្រាល។ គួរបញ្ជាក់ផងដែរថា មុខងារនេះត្រូវបានក្រុមហ៊ុន Apple ដាក់ឈ្មោះឲ្យថា Portrait mode ហើយស្របពេលជាមួយនឹងមុខងារនេះធ្វើការបានល្អនាជំហានដំបូង វានឹងត្រូវបានអភិវឌ្ឍន៍បន្ថែមឲ្យពេញលក្ខណៈក្នុង iOS 11 នេះ។ អ្វីដែលអស្ចារ្យបំផុតនោះគឺ ការអភិវឌ្ឍលើមុខងារ Portrait mode ក្នុង iOS 11 នឹងមានភ្ជាប់មកជាមួយនឹងមុខងារ HDR និងទប់លំនឹងផងដែរ។

Loading...
  • មុខងារ Live photos នឹងមានប្រយោជន៍ជាងមុន

ជាការពិតណាស់ សម្រាប់មុខងារ Live photos របស់ iPhone គឺពុំសូវទទួលបានការប្រើប្រាស់ច្រើននោះទេ។ ទាក់ទងទៅនឹងមុខងារនេះ វាមានសមត្ថភាពក្នុងការដាក់បញ្ចូលនូវវីដេអូខ្លីមួយទៅក្នុងរូបភាព ពោលគឺធ្វើឲ្យរូបភាពមានចលនា។ ដោយឡែក យើងអាចនិយាយបានថា មុខងារនេះពុំសូវមានប្រយោជន៍នោះទេ ប៉ុន្ដែជាមួយនឹង iOS 11 ការថតបែបថ្មីនឹងមានដាក់បញ្ចូលទៅក្នុងមុខងារនេះ។ ទោះជាយ៉ាងណា ក្រុមហ៊ុន Apple នឹងដាក់បន្ថែមនូវមុខងារ Bounce, Loop និង Long Exposure។ Bounce មានសមត្ថភាពក្នុងការចាក់វីដេអូទៅមុខ និងថយក្រោយ ជាមួយនឹងការបង្កើត Effect ស្អាតៗ។ Loop អាចចាក់វីដេអូដដែលៗបានច្រើនដង ដែលឥឡូវនេះវាកំពុងទទួលបានការពេញនិយមខ្លាំងនៅលើបណ្ដាញសង្គម Facebook, Instagram និង Snapchat។ ចុងក្រោយគេ គឺមុខងារ Long Exposure។ ទាក់ទងទៅនឹងមុខងារនេះ វាមានសមត្ថភាពក្នុងការរក្សា shutter របស់កាមេរ៉ាឲ្យយូរជាងធម្មតា ពោលគឺក្រោមសូន្យ។ លើសពីនេះទៅទៀត រូបភាពដែលផលិតបានពីមុខងារនេះ នឹងមានសភាពច្បាស់ស្អាត និងជាប់ពន្លឺបានយ៉ាងល្អ។

  • ការកែសម្រួលរូបភាព

កម្មវិធី Photos desktop របស់ក្រុមហ៊ុន Apple គឺមានមុខងារជាច្រើនស្រាប់ សម្រាប់ជួយសម្រួលដល់ការកែច្នៃរូបភាព។ សម្រាប់អ្នកប្រើប្រាស់មួយចំនួនអាចនឹងមិនចាប់អារម្មណ៍ រឺប្រើប្រាស់តែកម្មវិធី Photoshop ជំនួសវិញ។ ដោយឡែក មុខងារកែសម្រួលរូបភាពនេះ ក៏អាចនឹងត្រូវបានដាក់បញ្ចូលទៅក្នុង iOS 11 ដែរ ដូចនេះ ការថតរូបភាព និងកែសម្រួលរូបភាពនឹងកាន់តែមានភាពប្រសើរឡើងជាមួយនឹង iOS ជំនាន់ក្រោយរបស់ក្រុមហ៊ុន Apple។

loading...
SHARE