Loading...

យើងធ្លាប់បានឃើញជារឿយៗកន្លងមកហើយតាមប្រព័ន្ធបណ្ដាញសង្គមនូវវីដេអូហូបសត្វឆៅ ឬទាំងរស់ក៏មាន ក្នុងនោះដែរក៏មានសត្វដង្កូវដួងវើកៗផងដែរដែលជាជ្រលក់ជាមួយទឹកជ្រលក់ហើយហូបវាទាំងនៅរស់តែម្ដង ហើយវីដេអូទាំងនោះភាគច្រើនមានប្រភពមកពីបរទេស ប៉ុន្ដែលើកនេះកាន់តែប្លែកទៀតហើយព្រោះវីដេអូមួយនេះមិនមែនយកមកពីស្រុកគេទេ គឺខ្មែរយើងតែម្ដង ។

ក្នុងវីដេអូមានរយៈពេល៤៦វិនាទីបង្ហាញអោយឃើញនូវដង្កូវដួងមួយកញ្រ្ចែងដែលបុរសម្នាក់(មិនស្គាល់ឈ្មោះ) នឹងធ្វើការហូបវាដោយផ្ទាល់ទាំងរស់។ ដង្កូវទាំងនោះធាត់ៗណាស់មើលទៅគួរអោយទំនងដល់ហើយ (និយាយលេងទេ) រវើកពេញកញ្រ្ចែងតែម្ដង ។ មុនពេលចាប់ផ្ដើមហូបដង្កូវដួងទាំងនោះ បុរសក្នុងវីដេអូបានយកដង្កូវទាំងនោះមករលាស់អោយស្អាតសិន រួចយកវាទៅចុចជាមួយរបស់ម្យ៉ាងក្នុងថង់ (មិនប្រាកដថា ជាអំពិល ឬទឹកជ្រលក់) បន្ទាប់មកទើបធ្វើការដាក់ចូលក្នុងមាត់ដើម្បីខាំអោយបែកចេញខ្ទិះរួចទើបទំពារតាមក្រោយអោយល្អិតមុនពេលលេបចូួលក្នុងពោះ ។ តើអ្នកទាំងអស់គ្នាមានអារម្មណ៍យ៉ាងណាដែរបន្ទាប់ពីទស្សនាវីដេអូមួយនេះ៖

Loading...



ប្រភព៖ khmernews

loading...
SHARE