ក្រុងព្រះសីហនុ៖ ស្ត្រីជនជាតិខ្មែរម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម័ ក្រោយត្រូវបុរសជនជាតិចិនបានបើករថយន្តបុកពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីយប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី១២ ខែ​សីហា​​ ឆ្នាំ​២០១៧​ ស្ថិតលើ​វិថី​ឯករាជ្យ​ ត្រង់ចំណុច​ កាស៊ីណូ​កំពង់សោម​ស៊ី​ធី ស្ថិតនៅ​ក្នុង​ភូមិ​4 សង្កាត់​លេខ​4 ក្រុង​/​ខេត្ត​ព្រះសីហនុ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្ត​ម៉ាក LEXUS RX 300 ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ ​2AI-0526 ធ្វើដំណើរក្នុង​ទិសដៅ​ពី​ឆ្នេរ​អូឈើទាល​ឆ្ពោះទៅ​ផ្សារលើ​ លុះដល់ចំណុច​ខាងលើ​ក៏​បាន​បុក​ស្ត្រី​អ្នកថ្មើរជើង​ម្នាក់​កំពុង​ដើរ​ឆ្លង​កាត់​ផ្លូវ​ ​បណ្ដាល​អោយជនរងគ្រោះរងរបួសធ្ងន់ធ្ងរ ហើយភ្លាមៗបានបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ និងក្រោយមកបានស្លាប់ពេលបញ្ជូនបន្តបំរុងយកទៅសង្គ្រោះនៅភ្នំពេញវេលាម៉ោងជាង៤ទៀបភ្លឺថ្ងៃដ៍ដែល។ ចំណែក​អ្នក​បើកបរ​រថយន្តនគរបាល​បាន​នាំ​ខ្លួន​មក​សាកសួរ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ដើម្បីចាត់ចែងតាមនិតិវិធីច្បាប់៕

SHARE