ទឹកចិត្តឪពុក! បុរសជនជាតិចិនម្នាក់បានលះបង់ការងារមកដេរសម្លៀកបំពាក់កូនស្រីអោយក្លាយជាព្រះនាង Disney ក្នុងជីវិតពិត

ប្រិយមិត្តដែលស្រមៃទេថា បើសិនជាអ្នកមានកូនស្រីនោះអ្នកនឹងតុបតែងកូនស្រីជាទីស្រលាញ់របស់អ្នកអោយដូចជាព្រះនាងម្ចាស់ដ៏ស្រស់ស្អាតនៅក្នុងខ្សែភាពយន្ដតុក្កតា Disney ហើយនៅពេលនេះវាលេងជាការស្រមៃទៀត ហើយ ព្រោះតែបុរសជនជាតិចិនម្នាក់បានលះបង់ការងារជាអ្នកទីផ្សារមកធ្វើជាជាងកាត់ដេរសម្លៀកបំពាក់អោយកូនស្រីតែម្នាក់អោយក្លាយទៅជាព្រះនាងក្នុងជីវិតពិត ។

 

ឪពុកជនជាតិចិនម្នាក់ឈ្មោះ Qian Xiaofeng បានលះបង់ការងារផ្នែកទីផ្សាររបស់គាត់ដើម្បី ចាប់ផ្តើមកាត់ដេរ សម្លៀកបំពាក់ សម្រាប់កូនស្រីតែមួយរបស់គាត់ ដោយគាត់បានចំណាយពេលសិក្សាពីមុខ ជំនាញកាត់ដេរ ម៉ូតរ៉ូប គ្រប់ប្រភេទអស់រយៈពេលជាងកន្លះឆ្នាំ ។ លោកពុក Qian តែងកាត់រ៉ូបថ្មីមួយជា រៀងរាល់សប្ដាហ៍ ដោយរ៉ូបនីមួយៗគឺបានច្នៃឡើងពីគំរូនៃរ៉ូបរបស់តួអង្គល្បីៗក្នុងតុក្កតា Disney លើសពីនេះគាត់ក៏បាន និយាយថា  ” វាពិតជាពិបាកក្នុងការដេររ៉ូបមួយក្នុងរយៈពេលមួយអាទិត្យ ប៉ុន្តែវាមិនហត់ទេព្រោះរ៉ូបមួយ នោះជាកូនស្រីរបស់ខ្ញុំ ” មិនតែប៉ុណ្ណោះ គាត់ក៏បានបង្រៀនពីរបៀបកាត់ដេរសម្លៀកបំពាកដល់ស្រ្តីជា ម្ដាយជាច្រើនអ្នកទៀតផងដែរ ៕

SHARE