Loading...

ហ្វីលីពីន៖ ក្នុងនាមជាឪពុកម្នាក់ គាត់នឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីផ្គត់ផ្គង់ដល់គ្រួសារ។ គាត់ប្រហែលជាមិនមានមុខតំណែងការងារអ្វីខ្ពស់ ឬមានការងារដែលមានប្រាក់ខែច្រើននោះទេ ប៉ុន្តែឪពុកល្អមួយរូបព្យាយាមរកប្រាក់ គ្រប់គ្រាន់សម្រាប់បំពេញតម្រូវការរបស់កូនៗ ហើយមិនត្រឹមតែប៉ុណ្ណឹងទេពេលខ្លះគាត់ក៏បានផ្ដល់អ្វីដែលមានដល់ចៅ​​​ ៗផងដែរ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះលោកតាមួយបានធ្វើឲ្យអ្នកលេងអ៊ីនធើណិតជាច្រើនរំជួលចិត្ត ក្រោយពីគាត់បាននាំចៅ ស្រីទៅហាងអាហារមួយកន្លែង ហើយអង្គុយមើលនាងញាុំតែម្នាក់ឯង។
យោងតាមការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Jophet Banabana Magalona បានចែករំលែកឲ្យដឹងថាបុរសដែលនាំចៅ ស្រីមកហាងអាហារនេះ
មានឈ្មោះថា Kuya Boy ជាអ្នកសម្អាតបង្គន់នៅសាលារបស់គេ ពេលខ្លះ​​​លោកតាចំណាស់នេះ បានយកស្ករគ្រាប់មកលក់ក្រៅបង្គន់ផងដែរ ប្រហែលជាដើម្បីអាចរកបានប្រាក់តិចតួចខ្លះបន្ថែមទៀត។ ថ្ងៃមួយខណៈដែលរូបគេនិងមិត្តភក្កិទៅញាុំអីនៅហាងមាន់បំពងមួយ ស្រាប់តែបានជួបលោកតាក្នុងសម្លៀកបំពាក់អាវយឺត ខោជើងខ្លី ហើយពាក់ស្បែកជើងផ្ទាត់ ពេលនោះពួកគេបានលួចសើចចំពោះ សម្លៀកបំពាក់ដែលលោកតាស្លៀកមកហាងអាហារ ប៉ុន្តែក៏បានលើកដៃហៅនិយាយ លេងជាមួយលោកតាដែរ។

ក្រោយពីនិយាយជាមួយពួកគេបានបន្តិច លោកតាដើរទៅយកបាយមាន់បំពងមួយចាន រួចដើរតម្រង់ទៅកាន់តុមួយដែលមានក្មេងស្រីម្នាក់អង្គុយចាំទាំងសប្បាយចិត្ត។ដោយសារតែឆ្ងល់ ហើយចង់ដឹង Jophet និងមិត្ត ២នាក់ទៀត ក៏នាំគ្នាតម្រង់ទៅតុលោកតាចំណាស់។ ពួកគេបានឃើញថាលោកតាមិនបានញាុំអ្វីនោះទេ គឺក្មេងស្រីតូចញាុំតែម្នាក់ឯង។

ពួកគេក៏សួរលោកតាប្រាប់ថា ព្រោះថ្ងៃនេះជាថ្ងៃកំណើត Apo ចៅ ស្រីគាត់ ដើម្បីជាការអបអរគាត់ក៏នាំនាងមកញាុំអាហារថ្លៃនឹងគេម្ដង។ Jopet សម្គាល់ឃើញថាលោកតាឃ្លាន ប៉ុន្តែគាត់ទ្រាំ ដើម្បីអាចឲ្យចៅ ស្រីគាត់បានញាុំរបស់ដែលនាងចូលចិត្ត។ គួរបញ្ជាក់ផងដែរថា នៅក្នុងប្រទេសហ្វីលីពីនជាកន្លែងដែលការរស់នៅមានការពិបាកចំពោះអ្នកដែលមានជីវភាពសាមញ្ញ វាជាកម្រណាស់ដែលពួកគេមានលទ្ធភាពទិញអាហារ Fast Food បែបនេះ។ ដូច្នេះវាមិនមែនជារឿងចម្លែកទេដែលក្រោយពីរឿងនេះត្រូវបានចែករំលែកលើបណ្ដាញសង្គមហើយលោកតាទទួលបានការសរសើរជាខ្លាំងនោះ៕

Loading...

ប្រភព៖ Khmer Note

loading...
SHARE