បុរាណវិទូជនជាតិអូស្រ្តាលី Damian Evans និងក្រុមការងារស្រាវជា្រវរបស់លោក បានសិក្សា ស្រាវជ្រាវ រកឃើញក្រុងបុរាណខ្មែរ ក្នុងតំបន់ព្រៃជ្រៅនៅតំបន់ភ្នំគូលេនដ៏ធំ ដែលមាន ទំហំប្រហាក់ ប្រហែល ទីក្រុងភ្នំពេញ សព្វថ្ងៃ ដែលកំពុងគ្របដណ្ដប់ទៅដោយព្រៃ នៅតំបន់ ឧទ្យានភ្នំគូលេន សព្វថ្ងៃនេះ។បើតាមការចុះផ្សាយរបស់កាសែត The Washington Post បានអោយដឹងថា តាមរយៈការសិក្សា ស្រាវជា្រវ នៃបច្ចេកវិទ្យាទំនើប ដែលស្កេនដោយឧបករណ៍ឈ្មោះ Lida នៅក្នុងតំបន់នោះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញ ក្រុងបុរាណមួយនេះ បានបញ្ជាក់ថា ទីក្រុងនេះមានទំហំជាង ១០០០គីឡូម៉ែត្រការ៉េ ហើយ ប្រហែលជាមាន អាយុកាល នៅសតវត្សរ៍ ទី៩ ដល់ទី ១៥ និងមានក្រុងតូចៗ ជាច្រើនទៀតមិនមែនតែមួយទេ។ ក៏ប៉ុន្តែ ប្រជាជន ដែលបានមករស់នៅក្នុងតំបន់នោះ បានមករស់នៅ មុនសតវត្សរ៍ទី ៩ មកម្លេះ។បើ តាមលោក Peter Sharrock នៃ ក្រុមសិក្សាស្រាវជ្រាវបុរាណវិទ្យាបានឲ្យដឹងថា ទីក្រុងបុរាណនេះមានពលរដ្ឋច្រើន ហើយធំជាង គេលើកលោកនាសម័យនោះ គឺប្រហែល ៤លាននាក់ ។ តាមរយៈការស្រាវជា្រវទីក្រុងបុរាណរបស់កម្ពុជា ជិតមួយទស្សវត្សរ៍កន្លងមកនេះ ក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យាបានទាញសេចក្តីសន្និដ្ឋានថា ផ្ទះដែលប្រជា ជន ខ្មែរ នាសម័យកាល ដែលរស់នៅទីក្រុងនោះ គឺភាគច្រើនធ្វើឡើងដោយឈើ និងប្រក់ស្បូវលើ ហើយ សាង សង់នៅលើដីទួល ដើម្បីកុំអោយទឹកលេច នៅពេលរដូវទឹកជន់។គួរជម្រាបថា លោក បុរាណវិទូជនជាតិ អូស្រ្តាលី Damian Evans ជាអ្នកដឹកនាំក្រុមស្រាវជ្រាវនៃ ទីក្រុងបុរាណដែលមានឈ្មោះថា Cambodia Archaelogical Lida Initiative ដែលផ្តល់មូលនិធិស្រាវជា្រវប្រមាណ ១.៥លានអ៊ឺរ៉ូ ដោយក្រុមប្រឹក្សាស្រាវ ជ្រាវអឺរ៉ុប (European Research Council)៕

SHARE