Loading...

ជាការពិតណាស់ មុនពេលគម្រប់ខួប 10ឆ្នាំនៃការកកើតផលិតផល iPhone មកដល់ យើងសូមនាំអារម្មណ៍លោកអ្នកឲ្យទៅមើលទូរស័ព្ទជំនាន់ចាស់ ដែលមានសមត្ថភាពខ្លាំងអស្ចារ្យបំផុតនាសម័យនោះ រឺអាចនិយាយបានថាមនុស្សតែងស្វែងរកទិញម៉ូដែលទាំងនោះដើម្បីប្រើប្រាស់។ ក៏ប៉ុន្ដែ បន្ទាប់ពី iPhone ត្រូវបានមកដល់ អ្វីៗដូចជាត្រូវបានផ្លាស់ប្ដូរគួរឲ្យកត់សម្គាល់។

ខាងក្រោមនេះ គឺជាទូរស័ព្ទជំនាន់ចាស់ដែលមានប្រជាប្រិយភាពខ្ពស់នាសម័យនោះ ហើយអ្នកមានទូរស័ព្ទទាំងនោះប្រើ គឺដូចជាមាន iPhone 7 Plus នាសម័យនេះអញ្ចឹង។

  • BlackBerry Curve 8300

BlackBerry គឺជាក្រុមហ៊ុនទូរស័ព្ទមួយដែលទទួលបានការចាប់អារម្មណ៍ខ្ពស់បន្ទាប់ពីសំណាកអ្នកប្រើប្រាស់បន្ទាប់ពីក្រុមហ៊ុននោះបានប្រកាសចេញលក់ម៉ូដែល Quark កាលពីឆ្នាំ2003។ ទាក់ទងទៅនឹងម៉ូដែលនោះដែរ វាមានសមត្ថភាពខ្ពស់ដោយអ្នកប្រើប្រាស់អាចផ្ញើរអ៊ីម៉ែល ប្រើប្រាស់អ៊ីនថឺណេត និងវាយអក្សរបានយ៉ាងងាយស្រួលជាមួយនឹងក្ដារចុច QWERTY។ បន្ដមកទៀត ក្រុមហ៊ុននេះដដែលកាន់តែទទួលបានភាពជោគជ័យជាមួយនឹងម៉ូដែល BlackBerry Pearl ដែលជាទូរស័ព្ទដំបូងបង្អស់មានភ្ជាប់មកជាមួយនឹងកាមេរ៉ា ក៏ដូចជាប៊ូតុងចង្អុលព្រួញថ្មីផងដែរ។ ជោគជ័យនៅតែបន្ដមានសម្រាប់ក្រុមហ៊ុននេះ រហូតដល់ជំនាន់ BlackBerry Curve។ ទាក់ទងទៅនឹងម៉ូដែលនេះ កាន់តែមានសមត្ថភាពខ្លាំងទៀត ដោយក្រុមហ៊ុនបានអភិវឌ្ឍន៍លើកម្រឹតបង្ហាញរូបភាព និងមុខងារជាច្រើនផងដែរ។

  • Nokia N95

ស្របពេលជាមួយនឹងភាពជោគជ័យរបស់ក្រុមហ៊ុន Blackberry ក្រុមហ៊ុន Nokia ក៏បានចេញលក់នូវម៉ូដែលទូរស័ព្ទខ្លួនដែរ។ វាមានឈ្មោះថា N95 ហើយកាលពីសម័យនោះ លោកអ្នកប្រាកដជាដឹងហើយថាវាមានសមត្ថភាពខ្លាំងប៉ុណ្ណា។ លើសពីនេះទៅទៀត N95 គឺមានរូបរាងស្អាត តម្លៃសមរម្យ ហើយថែមទាំងមានកាមេរ៉ាទៀត ជាមួយនឹងការភ្ជាប់អ៊ីនថឺណេត 3G ផងដែរ។

Loading...
  • Palm Treo 650

Palm គឺជាក្រុមហ៊ុនដែលផលិតទូរស័ព្ទបានល្អជាងគេមុនក្រុមហ៊ុន BlackBerry ទៅទៀត។ មិនតែប៉ុណ្ណោះ ម៉ូដែលទូរស័ព្ទរបស់ក្រុមហ៊ុននេះ ត្រូវបានរចនាឡើងដោយមានសភាពប្លែក និងទាន់សម័យផងដែរ។ ចំពោះម៉ូដែល Treo 600 ត្រូវបានគេជឿថាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការដើរតួជាស្មាតហ្វូនមួយ។ រហូតមកដល់ Treo 650 ក្រុមហ៊ុននេះកាន់តែទទួលបានភាពជោគជ័យបន្ថែមទៀត។

  • Samsung BlackJack

សម្រាប់ម៉ូដែលនេះ គឺជាបុព្វបុរសរបស់ក្រុមហ៊ុន Samsung ពោលគឺវាមានសភាពស្ដើង និងស្រាលជាមួយនឹងម៉ាស៊ីនល្អផងដែរ។ ចំពោះ iPhone វិញ បើទោះជាវាមានរូបរាងស្ដើងជាងមែនពិត ក៏ប៉ុន្ដែម៉ូដែលនេះគឺចេញបានមុន និងមានប្រជាប្រិយភាពមុន។ ក្រៅពីគ្រាប់ចុចដែលមានស្រាប់លើតួទូរស័ព្ទ ម៉ូដែលនេះក៏មានមុខងារ Bluetooth 2.0 និងប្រើប្រាស់អ៊ីម៉ែលបានផងដែរ។ គួរបញ្ជាក់ផងដែរថា កាលពីសម័យនោះ BlackJack គឺដំណើរការដោយ Windows Mobile 5.0 ហើយអាចតំឡើងយក Windows Mobile 6.0 បានទៀតផង។

  • Sony Ericsson K800i

Sony Ericsson គឺជាម៉ូដែលទូរស័ព្ទមួយដែលគេស្គាល់ថា មានកាមេរ៉ាល្អ។ Sony Ericsson K800i គឺជាទូរស័ព្ទមួយម៉ូដែល ដែលមានបំពាក់នូវកាមេរ៉ាទំហំ 3MP អបដោយ Xenon flash ដ៏មានសមត្ថភាពខ្ពស់មួយ។ មួយវិញទៀត K800i គឺជាម៉ូដែលដំបូងដែលមានមុខងារ ‘Cyber-shot’ នៅលើកាមេរ៉ាទូរស័ព្ទ និងបំពាក់ដោយប្រព័ន្ធដំណើរការក្រាហ្វីកដ៏ល្អផងដែរ។ អ្វីដែលរឹតតែអស្ចារ្យបំផុតនោះគឺ ម៉ូដែលនេះអាចលេងហ្គេមប្រភេទ 3D Java បាន។

  • Motorola RAZR

ម៉ូដែលនេះត្រូវបានប្រកាសចេញលក់មួយរយៈមុនពេល iPhone។ ក៏ប៉ុន្ដែ បន្ទាប់ពីវត្តមាន iPhone បានចូលមកដល់ RAZR ត្រូវបានបាត់មុខទៅវិញ។ ទោះជាយ៉ាងណា ម៉ូដែល Moto RAZR V3 គឺជាទូរស័ព្ទដែលទទួលបានការពេញនិយមបំផុត ដោយក្រុមហ៊ុនបានទទួលការលក់ចេញរហូតដល់ទៅជាង 130លានគ្រឿងឯណោះ។

loading...
SHARE