Loading...

ប្រភពជាច្រើនអះអាងថា ខ្ទឹមស មានសក្តានុពលយ៉ាងខ្លាំងក្នុងការបង្កាជំងឺមហារីកជាច្រើនប្រភេទ។ ក្រៅពីប្រើក្នុងអាហារដែលអ្នកទទួលទានរាល់ថ្ងៃ ការទំពាខ្ទឹមស ញ៉ាំពេលព្រឹកក៏ជាទម្លាប់មួយដែលមានប្រយោជន៍ចំពោះសុខភាពផងដែរ។ ខាងក្រោមនេះជាអត្ថប្រយោជន៍របស់ខ្ទឹមស៖

១. ខ្ទឹមស មានគុណភាពអាចធៀបបានទៅនឹងថ្នាំ
សារធាតុប្រឆាំងបាក់តេរី ពពួកផ្សិត និងការរោលរលាកដែលមានក្នុងខ្ទឹមស ធ្វើឱ្យវាមានគុណភាពធៀបបានទៅនឹងថ្នាំពេទ្យដែរ។ ទំពាខ្ទឹមស ញ៉ាំជាប្រចាំរាល់ថ្ងៃ នោះអ្នកនឹងបាននូវអត្ថប្រយោជន៍ទាំងនេះជាមិនខាន។

២. បង្កាបញ្ហាសុខភាពជាច្រើន
ខ្ទឹមស អាចការពារបេះដូងអ្នកបាន។ ក្រៅពីនេះ វាអាចកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់ និងបញ្ហាសុខភាពជាច្រើនថែមទៀតផងដែរ។

Loading...

៣. ការពារមិនឱ្យជំងឺបៀតបៀន
ជាទូទៅ ខ្ទឹមស ត្រូវគេសម្លឹងឃើញថាជាឱសថ ច្រើនជាជាងគ្រឿងទេសដែលប្រើសម្រាប់ធ្វើម្ហូប។ ទទួលទានវាជាប្រចាំរាល់ថ្ងៃ នឹងជួយមិនឱ្យជម្ងឺបៀតបៀនរាងកាយអ្នកបានជាមិនខាន។

៤. ព្យាបាលជំងឹសួត
ប្រភពជាច្រើនលើកឡើងថា ខ្ទឹមស អាចជួយបង្ការ និងព្យាបាលជំងឺសួតបាន។ វាជាការល្អដែលអ្នកគួរបន្ថែមខ្ទឹមស ទៅក្នុងអាហារប្រចាំថ្ងៃរបស់អ្នក។

៥. បន្សុទ្ធឈាម
ពេលឈាមអ្នកត្រូវបានបន្សុទ្ធស្អាត ស្បែករបស់អ្នកក៏នឹងមានសុខភាពល្អផងដែរ។ កុំភ្លេចទំពាខ្ទឹមស ត្រឹមតែ ១ កំពឹសរាល់ព្រឹកដើម្បីសុខភាពទាំងអស់គ្នា។

គូសបញ្ជាក់ដែរថាអ្នកមានជំងឺហឺតមិនគួរទទួលទានវាទេ។ សម្រាប់អ្នកដែលត្រូវវះកាត់ ក៏មិនត្រូវទទួលទានដែរ នៅមុនពេល និងក្រោយពេលវះកាត់។ ការពិត ជាការល្អ អ្នកគប្បីពិភាក្សាជាមួយនឹងគ្រូពេទ្រជំនាញមុននឹងប្រើប្រាស់ទម្លាប់ទទួលទានខ្ទឹមសនេះ។ ប៉ុន្តែសម្រាប់អ្នកមានសុខភាពធម្មតា អាចទទួលទានបានទម្លាប់៕

loading...
SHARE