Loading...

អំពិលជាផ្លែឈើមួយប្រភេទដែលមានរស់ជាតិជូរ ហើយភាគច្រើនលោកអ្នកគ្រាន់យកវាមកញ៉ាំជាម្ជូរ សម្រាប់ញ៉ាំលេង ឬប្រើប្រាស់បន្ថែមជាតិជូរលើមុខម្ហូបតែប៉ុណ្ណោះ។ យ៉ាងណាក្តីបើយោងតាមការសិក្សាផ្លែឈើមួយនេះអាចផ្តល់គុណប្រយោជន៍សុខភាពជាច្រើនដូចជា៖

១. រលាកឆ្អឹងសន្លាក់ ៖ សារជាតិដែលមាននៅក្នុងផ្លែអំពិលអាចជួយបន្ថយការឈឺចាប់នៅតាមឆ្អឹង សន្លាក់ និងការឈឺចាប់តាមជាលិការស្បែកបានយ៉ាងល្អ។

២. ធ្វើឲ្យភ្នែកភ្លឺច្បាស់៖ អំពិលសំបូរទៅដោយជាតិវិតតាមីន A ដែលល្អសម្រាប់ភ្នែក។

Loading...

៣. ព្យាបាលសក់ជ្រុះ៖ យកអំពិលស្ងោរក្នុងទឹក ហើយយកវាមកលាបលើស្បែកក្បាល និងទុកវាមួយ ម៉ោង។ ធ្វើដូចនេះឲ្យបានជាប្រចាំនឹងអាចព្យាបាលបញ្ហាសក់ជ្រុះបាន។

៤. ព្យាបាលជំងឺទឹកនោមផ្អែម៖ អំពិលមានប្រសិទ្ធិភាពខ្ពស់ក្នុងការគ្រប់គ្រងកម្រិតជាតិស្ករ។

៥. ​ល្អសម្រាប់បេះដូង៖ អំពិលធ្វើឲ្យចង្វាក់បេះដូងរបស់លោកអ្នកលោតបានល្អ និងមានសុខភាពល្អ៕

ប្រភព៖themagicofhealthylife

loading...
SHARE