Loading...

រាជធានីភ្នំពេញ ៖ ខណះកំពុងផ្ទុះការរិះគន់ ពាក់ព័ន្ធនឹងការជ្រើសរើសកុមារី ណូ ឈួស៊ីវហេង ឲ្យនៅបន្ត ក្នុងកម្មវិធី The voice kids cambodia ដោយមិនជ្រើសយក កុមារីសំនៀងផ្អែម ដូចអ្នកចម្រៀងជំនាន់ដើម អុក សុវណ្ណារី បានធ្វើឲ្យមហាជន ជាច្រើន ខកបំណង និងសង្ស័យខ្លាំង ហើយនេះជាប្រធានបទក្ដៅ ដែលធ្វើឲ្យអ្នកនិយមលេងបណ្ដាញសង្គម Facebook នាំគ្នារិះគន់បន្តបន្ទាប់ ព្រោះពួកគាត់យល់ថា អ្នកគួរជាប់ បែរជាមិនជាប់ អ្នកខ្លះលើកឡើងចំៗថា «អ្នកដែលមានសំលេងពិរោះពិត អុក សុវណ្ណារី. មិនគួរធ្លាក់ឡើយ… នៅសល់តែ ឡុង លីគង្គ័. ម្នាក់ទៀតទេ ទឹកដមសំលេងពិរោះពិតដែរ. បើធ្លាក់ទៀតចប់. ច្រៀងច្បាស់ពិរោះពិត»។

ទោះបីជាយ៉ាងណា ពាក្យចាស់លោកពោលថា ក្រដាសមិនអាចខ្ចប់ភ្លើងបានឡើយ ជាក់ស្តែងថ្មីៗនេះ អាថ៌កំបាំងដ៏ពុករលួយ ក្នុងកម្មវិធី The voice kids cambodia ត្រូវបានប្រភព ទម្លាយម្តងបន្តិចៗ ខណះមហាជនជាច្រើន កំពុងសង្ស័យថា កុមារី ណូ ឈួស៊ីវហេង ប្រហែលជាមានខ្នងបង្អែក ស្រាប់តែមានការបែកធ្លាយ រូបភាពមួយសន្លឹក រវាង Caoch ទាំង៣ ជាមួយកុមារី ណូ ឈួស៊ីវហេង នៅក្នុងថ្ងៃខួបកំណើតរបស់នាង ថែមទៀត។

មិនយូរប៉ុន្មាន Account Facebook មួយ ហាក់ដូចជាជិតស្និត ឬដឹងរឿងច្បាស់ បានទម្លាយអាថ៌កំបាំងមួយ ដែលនឹកស្មានមិនដល់ នៅមុននេះបន្តិចថា « ខ្ញុំដឹងតាំងយូរមកម៉្លេះ កុមារី ណូឈួស៊ីវហេង ឪពុកពាក់ផ្កាយ៣ ធ្វើការនៅក្រសួងមហាផ្ទៃទៀតផងនិងពួកម៉ាកលោក ព្រាប សុវត្ថិ។ឪពុក ស៊ីវហេងសព្វថ្ងៃពោះម៉ាយ និងត្រូវជាគូដណ្តឹង កញ្ញា នីសារ ផងដែល»។

ទោះបីជាយ៉ាងណា រឿងរ៉ាវដែលគេសង្ស័យថា មនុស្សចាស់ជាអ្នកតាក់តែង តែក្មេងៗជាអ្នករងគ្រោះ រងការរិះគន់នេះ មជ្ឈដ្ឋានជាច្រើន សង្ឃឹមថា កញ្ញា សុគន្ធ នីសា នឹងចេញមុខបកស្រាយ ហើយរឿងពិតនៃចម្ងល់នេះ គឺមានតែសាម៉ីខ្លួនពាក់ព័ន្ធប៉ុណ្ណោះ ដែលអាចស្រាយបំភ្លឺបាន ៕ ដោយ ផ្កាយព្រឹក

Loading...

loading...
SHARE