ត្រសក់​គឺជា​បន្លែ​មួយ​ប្រភេទ​ដែល​អាច​ជួយ​អ្នក​ក្នុង​ការ​បន្សាប​ជាតិ​ពុល​យ៉ាង​មាន​ប្រសិទ្ធភាព ហើយវា​ផ្ទុក​ទៅ​ដោយ សារជាតុ​ប្រឆាំង​នឹង​អុក​ស៊ីតកម្ម ការ៉ូទីនប្រភេទ A ប្រភេទB លុយទីន។ លើសពី​នេះ​ត្រសក់​ក៏​អាច​ជួយ​អ្នក​ក្នុង​ការ​ប្រឆាំង​ទៅ​នឹង​ការ​ខូត​ខាត​ដល់​ការ​វិវត្តន៍​រ៉ាឌីកាល​របស់​កោសិកា​ស្បែក ជំនួយ​ដល់​កោសិកា​ដែល​ខូច កាត់​បន្ថយ​ដំណើរ​ការ​ចាស់​របស់​ស្បែក​បាន​ថែម​ទៀត​ផង។

ហើយ​បន្ថែម​​ពីនេះទៀត​ផ្លែត្រសក់​វា​ជួយ​ក្នុង​ការ​បន្តឹង​ស្បែក ព្យាបាល​បញ្ហា​ស្បែក​យាធ្លាក់ ជាពិសេស​នោះ​គឺ​សុដន់​របស់​អ្នក។ កាន់​តែ​ប្រសើរ​ជាង​នេះ​ប្រសិន​បើ​អ្នក​មាន​បន្ថែម​ស៊ុត​ជាមួយ​នឹង​ត្រសក់ ស៊ុត​គឺជា​ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​ដ៏ល្អ​សម្រាប់​ស្បែក សម្បូរ​ទៅដោយ​វីតាមីន​A, វីតាមីន​D, វីតាមីន​B6, វីតាមីន​B12 រួម​ជាមួយ​នឹង​សារជាតិ​រ៉ែ​ដូចជា កាល់​ស្យូម សូដ្យូម ប៉ូតាស្យូម និង​ជាតិ​ដែក ដែល​អាច​ជួយ​ដល់​ក្នុង​ការ​ពង្រឹង​នូវ​ជាលិកា​ព្រម​ទាង​សរសៃ​របស់​សុដន​របស់​អ្នក​ឱ្យ​នៅ​តែ​ស្រស់​ស្អាត​មិន​ប្រែ​រូប​រាង​និង​មាន​សុខភាព​ល្អ។
 
គ្រឿងផ្សំ៖
  • ត្រសក់ មួយ​កំណាត់​ផ្លែ
  • ស៊ុត​ក្រហម ២គ្រាប់
ការរៀបចំ៖
  1. ដំបូង​អ្នក​ត្រូវ​លាង​សម្អាត​ផ្លែ​ត្រសក់​ឱ្យ​បាន​ស្អាត។
  2. កាត់​ត្រសក់​របស់​អ្នក​ជា​ដុំតូចៗ ដាក់​ចូល​ទៅក្នុង​ម៉ាស៊ីន​ក្រឡុក រួច​កិន​វា​ឱ្យ​ម៉ត់។
  3. បន្ថែម​ស៊ុត​ក្រហម​ពីរ​គ្រាប់​ចូល ច្របល់​ឬកិន​វា​ឱ្យ​បាន​រលាយ​សព្វ​ចូល​គ្នាល្អ។
  4. រាល់​មុន​ពេល​ប្រើប្រាស់​អ្នក​ត្រូវ​លាងសម្អាត​ស្បែក​និង​ដើមទ្រូង​ររបស់​អ្នក​ឱ្យ​បានស្អាត​ជាមុន​សិន។
  5. លាប​ល្បាយ​មួយនេះ​លើ​ស្បែក​របស់​អ្នក ម៉ាស្សា​ដើមទ្រូង​របស់​អ្នក​តិចៗ ក្រោយ​មក​រក្សា​ទុក​ល្បាយ​មួយនេះ​លើស្បែក​របស់​អ្នក​រយៈពេល​៣០នាទី។
  6. ក្រោយ​ពី​រង​ចាំ​អស់​ពេល​៣០នាទី​ក្រោយ​ត្រូវ​លាងសម្អាត​វា​ចេញ​ជាមួយនឹង​ទឹក​ត្រជាក់​ធម្មតា។
ដើម្បី​ប្រសិទ្ធភាប​ខ្ពស់​និង​ឆាប់​រហ័ស​អ្នក​កួរតែ​អនុវត្តន៍​វិធីសាស្ត្រ​មួយនេះ​រៀងរាល់ ២ទៅ៣ដង​ក្នុង​មួយ​សប្តាហ៍៕

SHARE