Loading...

មនុស្សជាទូទៅទទួលទានចេកស្ទើររៀងរាល់ថ្ងៃ ប៉ុន្តែមិនបានទទួលអត្ថប្រយោជន៍ពីចេកអស់នោះឡើយ។ ចេកសម្បូរទៅដោយគុណតម្លៃសារជាតិចិញ្ចឹមសម្រាប់រាងកាយ។

ថ្ងៃនេះលោកវេជ្ជបណ្ឌិត Pornthip Siriwattana Rangsan អគ្គនាយកនៃនាយកដ្ឋានសុខាភិបាលថៃ បានប្រាប់ពីរបៀបទាញយកអត្ថប្រយោជន៍ឱ្យអស់ពីផ្លែចេក ព្រោះមនុស្សភាគច្រើនមិនទាន់ចេះទាញយកប្រយោជន៍ពីវានៅឡើយទេ។

នេះជារបៀបមើលចេកណាដែលសម្បូរជីវជាតិនិងវីតាមីន និងរបៀបទទួលទានចេកដើម្បីទទួលបានអត្ថប្រយោជន៍អស់ពីលទ្ធភាពក្នុងផ្លែចេក៖

១. គួរទិញចេកណាដែលមានរាងមូល ហើយប្រសិនបើវាមានរាងត្រីកោណ នោះវាមិនសូវសម្បូរវីតាមីន និងជីវជាតិចិញ្ចឹមទេ។
២. អ្នកគួរជ្រើសរើសចេកណាដែលមាន ១៤ ទៅ ១៥ ផ្លែក្នុងមួយស្និត ព្រោះចេកនៅកណ្តាលគេ សម្បូរទៅដោយវីតាមីន និងជីវជាតិចិញ្ចឹមបំផុត។
៣. អ្នកគួរទិញចេកខ្ចី រួចបេះវាចេញពីស្និតឱ្យអស់ដាច់ដោយឡែកពីគ្នា ហើយយកចេកនោះច្រកថង់បិទជិត ក្លាសេក្នុងធុងទឹកកក ឬទូទឹកកក ១ ទៅ ២ ថ្ងៃ។ ក្រោយមកវានឹងទុំល្មមសម្រាប់ទទួលទាន និងមិនខូចគុណភាពថែមទៀត។

របៀបទទួលទានចេកឱ្យបានអត្ថប្រយោជន៍ពីចេក៖
១. បកចេកពីគល់មកវិញ ហើយពិសាទាំងសរសៃវែងៗរបស់វា ព្រោះវីតាមីនភាគច្រើនគឺផ្ទុកក្នុងនោះតែម្តង។
២. គួរពិសាចេកស្ងោរ ព្រោះពេលស្ងោរទៅ ចេកនឹងកាន់តែសម្បូរជាតិកាល់ស្យូម៕

loading...
SHARE