Loading...


ថ្ងៃមុនយើងបានបើកបង្ហាញបវរកញ្ញាឯក វៀតណាម មានអ្នកមានសរសើថាស្អាតនិងស៊ែរផ្អើលពេញ Facebook ថ្ងៃនេះយើងសូមបង្ហាញមុខតារាសម្តែងនិងជាតារាម៉ូឌែល ខ្មែរយើងវិញម្តងយ៉ាងណាដែរ ហើយចាំជួយដាក់ពន្ទុអោយគ្នាតើមួយណាស្អាតគួរអោយទាក់ទាញជាងគេ?

តារាសម្តែងនិងជាតារាម៉ូឌែល កញ្ញា វី កាណាដា ទទួលបានប្រជាប្រិយភាពខ្លាំងបន្ទាប់ផេក Miss Cambodia បានយកទៅធ្វើការបង្ហោះ។អ្វីពិសេសជានេះនោះគឺមានបតិមហាជានជាច្រើនបានយល់ថា វី កាណាដា មានសម្រស់ស្អាតដល់ម្លឹងគួរតែជ្រើសរើសនាងជាបេក្ខនារីចូលរួមប្រកួតប្រជែងបវរកញ្ញាឯក។

ចំណែកកញ្ញា Nguyen Tran Huyen My បានទទួលជោគជ័យ និងក្លាយជាម្ចាស់មកុដ តំណាងប្រទេសវៀតណាម ក្នុងកម្មវិធី Miss Grand Vietnam ២០១៧ ដោយមានការបំពាក់មកុដពីកញ្ញា Ariska Putri Pertiwii ជាម្ចាស់មកុដ Miss Grand International ២០១៦។

នាង Nguyen Tran Huyen My ជាតារាម៉ូដែល និងជាតារាសម្តែង មានអាយុ ២២ ឆ្នាំ កម្ពស់ ១៧៦ សង់ទីម៉ែត្រ និងមានទម្ងន់ ៥៧ គីឡូក្រាម។ នាងនឹងត្រូវស្វាគមន៍បេក្ខនារីចំនួន ៩០ រូបមកពីទូទាំងពិភពលោក សម្រាប់ការចូលរួមប្រកួតក្នុងកម្មវិធី Miss Grand International លើកទី ៥ នៅខែតុលាខាងមុខនេះ មានប្រទេសវៀតណាមជាម្ចាស់ផ្ទះ ហើយកម្មវិធីនេះបានចំណាយទឹកប្រាក់ អស់ប្រហែល ៥០ពាន់លានដុង ដែលស្មើនឹង ២,២លានដុល្លារអាមេរិក ។

តោះ!កុំឲ្យខាតពេលយូរ មកទស្សនាកម្រងរូបភាពដ៏ស្រស់ស្អាតរបស់ស្រីស្អាតទាំង២ទាំងអស់គ្នា ហើយគិតថាមួយណាមានសម្រស់ស្រស់ស្អាតនឹងគួរអោយទាក់ទាញជាងគេ?
– ស្រីស្អាត តារាម៉ូឌែល កញ្ញា វី កាណាដា

Loading...

-ស្រីស្អាត Nguyen Tran Huyen My ជាតារាម៉ូដែល និងជាតារាសម្តែង

loading...
SHARE