Loading...

មាន​នាមជាមនុស្សឯកោមិនមែនជាអារម្មណ៍ល្អបំផុតនៅក្នុងពិភពលោកនោះ​ទេ។ តើអ្នកណាដែលមិនចង់ឱ្យមាន​មិត្តភ័ក្តល្អនៅហ៊ុំ​ព័ទ្ធជុំវិញ​ខ្លួននោះ? មិនត្រឹមតែធ្វើឱ្យជីវិតរបស់យើងកាន់តែរស់រវើកនិងសប្បាយ​រីករាយ​នោះទេ ពួកគេក៏ធ្វើឱ្យយើងមានសុខភាពល្អផងដែរ! ជា​ការពិតណាស់ ការស្រាវជ្រាវថ្មីមួយបានបញ្ជាក់ថាភាពឯកកោគឺមានគ្រោះថ្នាក់ខ្លាំងណាស់ដូចជាការធ្វើ​អោយ​ធាត់ខ្លាំង​នៅពេលដែល​ទាក់ទងនឹងហានិភ័យសុខភាព។ ភាពឯកោក្នុងករណីនេះអាចមានន័យថាអ្នកកំពុងរស់នៅដាច់ឆ្ងាយពីសង្គម ឬរស់នៅតែម្នាក់ឯងដោយមានទំនាក់ទំនងតិចតួចជាមួយអ្នកដទៃ។

Loading...

លើសពីនេះទៀតការស្រាវជ្រាវមួយបានបង្ហាញថាការមានទំនាក់ទំនងសង្គម​ល្អអាចកាត់បន្ថយនូវឱកាសនៃការស្លាប់មុន 50% ។ ការសង្កេតនេះត្រូវបានគាំទ្រដោយការស្រាវជ្រាវពីមុនដែលបានផ្សារភ្ជាប់ភាពឯកាជាមួយនឹងការថយចុះគុណភាពនៃជីវិតដែលជាលទ្ធផលនាំឱ្យមានអាយុកាលមធ្យមទាប។

ការស្រាវជ្រាវដែលធ្វើឡើងដោយសាកលវិទ្យាល័យឈីកាហ្គោបានរកឃើញថាមនុស្សឯកកោគឺមានឱកាស14% ឆាប់ស្លាប់ច្រើន​ជាង​មនុស្ស​ធម្មតា តាមរយៈ​ប្រព័ន្ធភាពស៊ាំខ្សោយរបស់ពួកគេ។ នេះគឺដោយសារតែអ្នកដែលមានទំនាក់ទំនងតិចតួចទៅក្នុងសង្គម មានកោសិកាឈាមសកម្រិតទាប ដែលកោសិកាឈាមស​​មានសារៈសំខាន់ក្នុងការការពារយើងប្រឆាំងនឹងវីរុសនិងបាក់តេរី។

ប្រាកដណាស់ការព្យាយាមស្វែងរកមិត្តដែលយើងចង់បានគឺពិបាកណាស់ ដូច្នេះវិធីល្អបំផុតដើម្បីចាប់ផ្តើមជួបមនុស្សថ្មីគឺតាមរយៈការធ្វើអ្វីដែលអ្នកចូលចិត្តធ្វើវាជាសកម្មភាពសប្បុរស អានសៀវភៅ ឬបង្រៀនក្មេងៗជាដើម​។ ប្រហែលជាវិធីដ៏មានប្រសិទ្ធភាពបំផុតគឺការចិញ្ចឹម​ឆ្កែមួយក្បាល ព្រោះវាអាចធ្វើឱ្យម្ចាស់របស់វាមិនសូវ​មានភាពឯកកោ។

ប្រភព៖ searchingplaces

loading...
SHARE