Loading...

ក្រោយពីដំណឺងមរណៈទុក្ខរបស់ភរិយាតារាចម្រៀងដ៍កំសត់ប្រចាំផលិតកម្មហង្សមាសលោក រិន សាវ៉េត បានធ្វើអោយអ្នកលេងក្នុងបណ្ដាញសង្គមមានការសោកស្ដាយចំពោះលោកជាខ្លាំង ហើយក្នុងថ្ងៃនេះក៏ត្រូវជាថ្ងៃគំរប់ខួប ៧ថ្ងៃនៃការស្លាប់របស់អ្នកស្រី គង់ សាវី ផងដែរ ។

ក្នុងផេក សិល្បករកម្ពុជា បានបង្ហោះសារថា ៖ តារាចំរៀង លោក រិន សាវ៉េត ទទួលអំណោយពីកាកបាទក្រហមកម្ពុជា !នៅព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៧ នេះកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនដល់លោក រិន សាវ៉េត សម្រាប់ធ្វើបុណ្យ ៧ថ្ងៃ ភរិយារបស់លោក ដែលបានទទួលមរណភាព ដោយសារជំងឺមហារីក កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៧ កន្លងទៅ។ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើនូវការរំលែកទុក្ខជាមួយក្រុមគ្រួសារលោក រិន សាវ៉េត និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

Loading...

លោក រិន សាវ៉េត មានក្តីរំភើប និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជា មាតាមនុស្សធម៌ តែងគិតគូរ និងយកចិត្តទុកដាក់ចំពោះទុក្ខលំបាកក្រុមគ្រួសារលោក ដោយបានជួយឧបត្ថម្ភជាបន្តបន្ទាប់ តាំងពីពេលភរិយាលោក កំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យរហូតដល់បច្ចុប្បន្ននេះទៀត។សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា នៅបានឧបត្ថម្ភថវិកាមួយចំនួន ជូនលោក រិន សាវី អាយុ ៥៦ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់លោក រិន សាវ៉េត ដែលអញ្ជើញមកជាមួយគ្នានោះដែរ៕ ដោយៈ អឹុម ជីវ៉ា ” ៕

loading...
SHARE