Loading...

ធ្មេញសស្អាត គ្មានក្លិនមាត់ គឺជាភាពទាក់ទាញមួយដែលគ្រប់គ្នាចង់បាន ក៏ប៉ុន្តែមនុស្សភាគច្រើនតែងតែមានជួបបញ្ហាមួយពីបំណងប្រាថ្នាមួយនេះទៅវិញ។ ដោយសារតែមនុស្សភាគច្រើនមានទម្លាប់ ទទួលទានអាហារគ្មានផាសុខភាព ជក់បារី ទទួលទានកាហ្វេ និងស្រាក្រហមច្រើនពេក ទើបបណ្តោលឲ្យធ្មេញប្រែទៅជាដុះឆ្នឹម។
ដើម្បីដោះស្រាយបញ្ហាមួយនេះបាន អ្នកត្រូវជៀសវាងទង្វើមួយចំនួនខាងលើនេះ ហើយអនុវត្តវិធីធម្មជាតិជាប្រចាំ។
ធាតុផ្សំដែលចាំបាច់៖ -ទឹកខ្មេះប៉ោម ៥ពែង(apple cider vinegar) -ទឹកស្អាត៥ពែង
ការរៀបចំ៖ លាយធាតុផ្សំទាំងពីរមុខនេះបញ្ចូលគ្នាឲ្យក្លាយទៅជាល្បាយតែមួយ។
ការអនុវត្ត៖ សូមព្យាយាមខ្ពុរមាត់មួយថ្ងៃឲ្យបានពីរដង គឺពេលព្រឹក និងពេលល្ងាច។

Loading...

ការប្រើរូបមន្តមួយនេះ អាចជួយអាចជួយសម្អាតបាក់តេរី ធ្វើឲ្យធ្មេញសស្អាត និងកម្ចាត់ដង្ហើមអាក្រក់៕

loading...
SHARE