Loading...

នៅ​ព្រឹក​​​ព្រលឹម​​​ស្រាង​ៗ​ថ្ងៃ​​​​នេះ​​ ឧកញ៉ា​វ័យ​ក្មេង​​ ឌួង​ ឆាយ​ ក៏​បាន​ចេញ​វីដេអូ ​​Facebook ​ ​Live ​រហូត​ដល់​​ជិត​​កន្លះ​ម៉ោង​​​​ បញ្ចេញ​ទស្សនៈ​ ហាក់​មិន​ពេញ​​ចិត្ត​ទាល់​តែ​សោះ​​ នូវ​នីតិវិធី​របស់​​សមត្ថកិច្ច​និង​តុលាការ​លើ​​ស្ត្រី​​​​​រូប​នោះ ​និង​បាន​ចោទ​សួរ​ថា​​ តើ​យុត្តិធម៌​សង្គម​​​នៅ​ឯណា​? ខណៈ​មានពាក្យ​​បណ្តឹង​​​គ​ដូច​អាចម៏​ភេ ​បណ្តឹង​​​​ដល់​ទៅ​​ឧកញ៉ា​គ្រាក់​ៗ​​ មួយ​ចំនួន​បាន​ប្រព្រឹត្ត​បទល្មើស​ធ្ងន់​ធ្ងរ​​ដូចជា​ ការ​រំលោភ​ដីធ្លី​ ការចេញ​សែក​ក្លាយ​ជា​ដើម​។​

រហូតមកដល់ រសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៧នេះ តុលាការខេត្តកណ្តាល បានចេញដីកាដោះលែង ស្រ្តីលក់ឡេលាបស្បែកតាម Online ឆេង ស្រីរ័ត្ន ហៅ​ «Love Riya» ហើយ ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។

Loading...

ប៉ុន្តែមុននេះបន្តិច វេលាម៉ោង ០៧ និង២០នាទី យប់ថ្ងៃដដែរនេះ លោក ឧកញ៉ា ក៍បានធ្វើការ Live បញ្ជាក់បន្ថែមទាក់ទងនឹង ស្រ្ដី ខាងលើ ដែលមានរឿងខ្លះ អ្នកគ្រប់គ្នាមិនបានដឹង ៖

នគរបាលប្រឆាំងបទល្មើស ក្រសួងមហាផ្ទៃ បានបង្ហាញឯកសារ ដោយធ្លាប់បានចុះទៅធ្វើការ ឃាត់ ណែនាំ និងធ្វើកិច្ចសន្យា ដើម្បីឲ្យទៅសុំច្បាប់ បង្កើតអាជីវកម្មបានត្រឹមត្រូវ ប៉ុន្តែ នារីខាងលើហ្នឹង បានប្រតិកម្ម និងមិនបានចូលរួមសហការណ៍ជាមួយសមត្ថកិច្ច ហើយខ្លួនគាត់ (ឆេង ស្រីរ័ត្ន ហៅ​ «Love Riya») ក៍បានស្នើរសុំ ឲ្យបញ្ជូនសុំណុំរឿងគាត់ទៅតុលាការចុះ ។

សូមស្ដាប់ការរៀបរាប់របស់លោក ឌួង ឆាយ ទាំងស្រុងខាងក្រោមនេះ ៖


ប្រភព៖ Amapapa

loading...
SHARE