Loading...

រាជធានី​ភ្នំពេញ​៖ ដើម្បីអបអរសាទរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ ខាងមុខនេះ ធនា​ការ​ជាតិ​នៃ​កម្ពុជា​ បានប្រកាស​ដំណឹងល្អមួយសម្រាប់ប្រជាជនខ្មែរដោយទុករយៈពេលចំនួន០​៥​ថ្ងៃ ដើម្បី​ឲ្យ​បងប្អូនដែលមាន​ក្រដាស​ប្រាក់រៀល​ចាស់ ទក់ ឬ​រហែក​ ចាយមិនបានទៅ​ដូរ​យក​ក្រដាសប្រាក់រៀលថ្មី​។​

ក្នុង​សេចក្ដីជូនដំណឹងបានបញ្ជាក់អោយដឹង​ថា ការប្ដូរ​ប្រាក់ នឹងត្រូវ​ធ្វើ​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧ នេះ នៅតាម​បញ្ជរ​បេឡា​គ្រប់​សាខា​ធនាគារជាតិ (​លើកលែង​ស្នាក់ការ​កណ្ដាល​) ​រៀងរាល់​ម៉ោង​ធ្វើការ​ ដូច្នេះសូមបងប្អូនដែលមានក្រដាសប្រាក់ចាស់ ទក់ និងរហែកចាយមិនបាន ប្រញាប់រួសរាស់ឡើងក្នុងការទៅប្ដូរយកក្រដាសប្រាក់ថ្មី កុំអោយឱកាសនេះកន្លងហួសអោយសោះ ​៕

ព័ត៌មានលម្អិតអានសេចក្ដីជូនដំណឹងទាំងអស់គ្នា៖

loading...
SHARE