Loading...

បើសួរថា តើស្រលាញ់ទេ អ្នកដែលមានសម្រស់ស្រស់ស្អាត? ចម្លើយមួយរយទាំងមួយរយគឺច្បាស់ជាឆ្លើយថា «ស្រលាញ់»។ ប៉ុន្តែមានសំណួរមួយទៀតបានចោទឡើងដែរថា ហេតុអ្វីបានជាមនុស្សស្រី ដែលមានសម្រស់ស្រស់ស្អាត បែរជាស្រលាញ់ និងជ្រើសរើសបុរសដែលមានរូបរាងមិនសង្ហា មកធ្វើជាគូអនាគតទៅវិញ?

បញ្ហានេះបាន ធ្វើឱ្យបុរសដែលមានរូបសង្ហាមានភាពងឿងឆ្ងល់យ៉ាងខ្លាំង។

តែថ្ងៃនេះ នឹងពាំនាំយកនូវហេតុផលទាំង៧ ថាហេតុអ្វីបានជាធ្វើឱ្យនារីៗ ដែលមានសម្រស់ស្រស់ស្អាតមួយចំនួន បែរជាស្រលាញ់បុរសមិនសង្ហា?

១) ហេតុផលដំបូងនេះ គឺព្រោះតែពួកនាងយល់ថាការទាក់ទង ជាមួយបុរសមិនសង្ហា គឺមិនចាំបាច់ត្រូវខ្វល់ខ្វាយច្រើនថា នឹងមាននារីផ្សេងមករវល់ជាមួយប្រុសម្នាក់នេះឡើយ បើប្រៀបធៀបជាមួយបុរសដែលមានមុខមាត់សង្ហាៗ។ និយាយរួមគឺនាងមិនចាំបាច់ចំណាយពេលប្រច័ណ្ឌ ឬមកអង្គុយខូចចិត្តដោយសារដៃគូខ្លួនសាវ៉ា។

២) ស្រ្តីមួយចំនួនមានអារម្មណ៍ ពេលខ្លួនឯងបណ្តើរបុរសដែលមានសម្រស់ធម្មតាៗម្នាក់ គឺពិតជាមានអារម្មណ៍ថាខ្លួនស្រស់ស្អាត និងមានទំនុកចិត្តលើខ្លួនឯងណាស់ ជាជាងការដែលបណ្តើរជាមួយបុរសសង្ហា ដែលពេលខ្លះបើខ្លួនមិនស្អាតគឺអាចទទួលបានការរិះគន់ពីមិត្តភក្តិជាដើម ហើយពេលខ្លះទៀតក៏មានអារម្មណ៍ថាខ្លួនអន់ជាងដៃគូ ឬមិនសមគ្នាផងក៏មាន។

៣) មនុស្សស្រីមួយចំនួន ក៏មើលឃើញថា សេចក្តីស្រលាញ់ គឺជាវត្ថុសំខាន់ជាងរូបរាងស្រស់ស្អាតនៅខាងក្រៅ ព្រោះមនុស្សយើងរស់នៅជាមួយគ្នាដោយចិត្ត មិនមែនពឹងតែ លើរូបសម្រស់តែមួយមុខនោះទេ។ បើស្អាតតែរូប ហើយគ្មានគំនិត ឬចិត្តមិនល្អ ក៏មិនអាចរស់នៅជាមួយគ្នាអស់មួយជីវិតបានដែរ។

Loading...

៤) មនុស្សស្រីតែងគិតថា មនុស្សប្រុសមិនសង្ហា គឺមិនសូវមាននារីចូលចិត្តឬតាមស្រលាញ់ច្រើន ដូចប្រុសស្អាតៗនោះឡើយ ដូច្នេះហើយបានជាធ្វើឱ្យគេមិនសូវមានចិត្តសាវ៉ា។ ចំណែកឯស្រីស្អាតវិញដំបូងគឺច្បាស់ជាចូលចិត្តប្រុសសង្ហាហើយ តែពេលបានសេពគប់គ្នាទើបដឹងថា ក្តីស្រលាញ់ពិតប្រាកដមួយគឺមិនបានស្ថិតនៅលើមុខមាត់ឡើយ តែវាស្ថិតនៅលើចិត្តច្រើនជាង ហើយភាពកក់ក្តៅ និងការយកចិត្តទុកដាក់ គឺជាអ្វីដែលនារីៗចង់បានបំផុតពីគូស្នេហ៍ខ្លួន។

៥) ធម្មជាតិរបស់មនុស្សស្រីម្យ៉ាងទៀត គឺរមែងមើលមនុស្សដល់អនាគតវែងឆ្ងាយ ជាជាងការសម្លឹងមើលមនុស្សត្រឹមតែការមានសម្ព័ន្ធភាពជាមួយគ្នា នាពេលបច្ចុប្បន្ន។ ដូច្នេះប្រសិនបើនាងទាក់ទង ជាមួយនឹងមនុស្សប្រុសសង្ហាៗ នាងក៏មានការគិត និងធ្វើឱ្យនាងមានការសង្កេតយ៉ាងច្រើន រហូតដល់ពេលខ្លះបុរសសង្ហាទាំងនេះ គឺមិនបានស្ថិតនៅក្នុងជម្រើសរបស់នាងទៀតនោះឡើយ។

៦) មនុស្សស្រីក៏អាចមើលឃើញទៀតថា ប្រុសដែលមានមុខមាត់មិនសង្ហា គឺពិតជាអាចមើលថែសង្សារខ្លួន ដែលមានសម្រស់ស្រស់ស្អាតបានយ៉ាងល្អពិសេស ពីព្រោះគេនឹងខ្លាចថានារីជាសង្សារខ្លួននឹងមានភាពធុញទ្រាន់ ឬចាកចោលខ្លួនបានយ៉ាងងាយ ដូច្នេះហើយទើបបុរសបែបនេះ តែងតែតាមចិត្តមនុស្សស្រីជាទីស្រលាញ់មិនឱ្យទាស់ឡើយ។ បើបែបនេះមែន រឿងអីថានារីៗមិនបាក់ចិត្តស្រលាញ់កើតនោះ។

៧) ម្យ៉ាងទៀតគឺស្រីស្អាតមួយចំនួន យល់ថាភាគច្រើនបុរសដែលមានរូបសង្ហាដែលចូលមករកនាងគឺមិនមែនព្រោះតែក្តីស្រលាញ់ទេ ប៉ុន្តែព្រោះតែមើលឃើញរូបសម្រស់ខាងក្រៅរបស់នាង ឬមើលឃើញតែទ្រព្យសម្បត្តិរបស់នាងតែប៉ុណ្ណោះ។


ប្រភព ៖ KhmerLoad

loading...
SHARE