ហុងកុង៖ តារាសម្តែងប្រុសស្រីល្បី ឈ្មោះប្រចាំប៉ុស្តិ៍៣ថៃ កញ្ញា Yaya Urassaya និង លោក Nadech Kugimiya ដែលអ្នកគាំទ្រជាច្រើន កំពុងចង់ឲ្យអ្នកទាំង២ ស្រលាញ់គ្នាពិតៗមិនថាក្នុងឬក្រៅឆាក និងកំពុងទន្ទឹមរង់ចាំស្តាប់ដំណឹងល្អ សង្ឃឹមថាអ្នកទាំងពីរ នឹងប្រកាសពីទំនាក់ទំនងស្នេហា របស់ពួកគេមកកាន់មហាជន ក្នុងពេលឆាប់ៗនេះផងដែរ។

ពីព្រោះថាពីមួយថ្ងៃទៅមួយថ្ងៃ អ្នកគាំទ្រសង្កេតឃើញថា តារាប្រុសស្រីមួយគូនេះ កាន់តែជិតស្និទ្ធស្អិត រមួតនឹងគ្នាខ្លាំងឡើងៗ ដូចជាគូស្នេហ៍ផ្អែមល្ហែម ទៅណាក៏ទៅទាំងគូដែរ ថែមទាំងគ្រួសារទាំងសងខាង ឧស្សាហ៍ទៅញុំាអាហារ ពេលល្ងាចជួបជុំគ្នា ដូចជាគ្រួសារតែមួយថែមទៀតផង។


ជាក់ស្តែង ដូចជាកាលពីប៉ុន្មាន ថ្ងៃមុននេះផងដែរ Yaya និង Nadech ក៏បានដឹកដៃគ្នាទៅលេង ហុងកុងជាលក្ខណៈផ្ទាល់ខ្លួន ជាច្រើនថ្ងៃ ព្រមទាំងបាននាំអ្នក ម្តាយជាទីស្រលាញ់ របស់ពួកគេទៅ កម្សាន្តជាមួយផងដែរ។ បន្ថែមពីនេះ គេក៏ឃើញវត្តមានតារា សម្តែងប្រុស លោក James Ma ដែលជាមិត្តភក្តិជិត ដិតរបស់អ្នកទាំង២ ក៏បានចូលរួមនៅក្នុងដំណើរ កម្សាន្តមួយនេះថែមទៀតផង។

អ្វីដែលសំខាន់ Yaya ក៏បានបង្ហាញឲ្យអ្នកគាំទ្រ មើលឃើញថា នាងយកចិត្តទុកដាក់ Nadech ណាស់ សូម្បីតែថតរូបឲ្យ ក៏នាង បានសម្រិតសម្រាំងថត ឲ្យលោក យ៉ាងល្អឥតខ្ចោះដែរ ពិតជាមិនធម្មតាមែន។

យ៉ាងណាមិញ ដំណើរកម្សាន្តលើកនេះ ធ្វើឲ្យអ្នកគាំទ្រកាន់តែជឿជាក់ថា តារាប្រុសស្រីមួយគូនេះ ពិតជាកំពុងទាក់ទងគ្នា យ៉ាងពិតប្រាកដណាស់ រង់ចាំតែថ្ងៃដែលពួកគេ ប្រកាសដោយផ្ទាល់មាត់តែប៉ុណ្ណោះ៕

តោះមើលរូបថត ដែល Yaya ថតឲ្យ Nadech ថាយ៉ាងណា៖

Yaya ថតរូបឲ្យ Nadech នៅហុងកុង

ដំណើរកម្សាន្តរបស់ Yaya និង Nadech នៅហុងកុង

រូបថតរបស់ Nadech ថតដោយyaya

aya ថតរូបឲ្យ Nadech នៅហុងកុង


ដំណើរកម្សាន្តរបស់ Yaya និង Nadech នៅហុងកុង

ដំណើរកម្សាន្តរបស់ Yaya Nadech និង James Ma នៅហុងកុង

ដំណើរកម្សាន្តរបស់ Yaya និង Nadech នៅហុងកុង


ដំណើរកម្សាន្តនៅហុងកុង

SHARE