Loading...

ប្រិយមិត្ត TrollRead នៅលីវ ឬក៏រៀបការហើយ? បើមិនទាន់ទេ មកអានការរៀបរាប់បញ្ចេញទស្សនៈដ៏មានអត្ថន័យរបស់អ្នកលេង Facebook ម្នាក់ដែលយើងសូមដក់ស្រង់ទាំងស្រុងដូចតទៅ៖

“ដល់អាយុរៀបការហេីយ ចង់នៅលីវដល់អង្កាល? គេផ្សេងរៀបការរួចបានកូន១កូន២អស់ហើយ!” -មនុស្សជុំវិញខ្លួន។

សំណួរដ៏ចាក់ដោតមួយនេះជាញឹកញយតែងតែសួរទៅលេីយុវវ័យភាគច្រើន នៅពេលដែលចូលដល់អាយុមួយដែលសង្គមកំណត់ថាជា “អាយុគ្រប់ការ”។ បើនិយាយចំពោះបុរសអាយុចន្លោះ ២៦-២៧ឆ្នាំ រីឯស្ត្រីអាយុ២៣-២៤ឆ្នាំ គឺសុទ្ធសឹងតែបានជួបសំណួរនេះយ៉ាងហោចណាស់ក៏លើសពីម្តងដែរពីសំណាក់មនុស្សជុំវិញខ្លួន ជាពិសេសសាច់ញាតិ។

ជាការពិត, សំណួរដ៏ពេញនិយមគ្រប់សតវត្សមួយនេះភាគច្រើនសួរឡើងពីចាស់ៗ ក្នុងន័យបារម្មណ៏និងរំលឹកពីអាយុយើងថា ដល់អាយុមួយដែលសមល្មមសម្រាប់រកដៃគូជីវិតដើម្បីបង្កើតគ្រួសារខ្លួនឯង។

ប៉ុន្តែ, ដោយសារតែការចាប់ផ្តើមដំណើរជីវិតជាមួយនរណាម្នាក់យូរអង្វែងជារឿងមួយដ៏សំខាន់ វាគួរតែមានរឿងច្រើនទៀតយើងគួរតែគិតជាជាងផ្តោតទៅលើអាយុតែម្យ៉ាង, នោះគឺការសួរខ្លួនឯងថា “តើត្រៀមខ្លួនរួចហើយឫនៅសម្រាប់ជីវិតអាពាហ៏ពិពាហ៏?”។

ការត្រៀមខ្លួនរួចនេះអាចមានខ្លឹមសារខុសៗគ្នា អាស្រ័យទៅលើមនុស្សម្នាក់ៗ។ មនុស្សមួយចំនួនធំ ការត្រៀមខ្លួនសម្រាប់ជីវិតអាពាហ៏ពិពាហ៏គឺការមានចំណេះដឹង, វិជ្ជាជីវៈ, ជំនាញនៅកម្រិតមួយដែលសមរម្យ, មុខរបរសមស្រប, កត្តិយស, និងហិរញ្ញវត្ថុនឹងនរ សម្រាប់យកមកទ្រទ្រង់គ្រួសារថ្មីថ្មោង។

Loading...

ចំពោះទ្រព្យសម្បត្តិ ឫ កេរ្ត៏មរតករបស់ឳពុកម្តាយ នោះគឺជារបស់ឳពុកម្តាយ ទោះក្នុងនាមជាកូនក៏មិនគួរពឹងផ្អែកលើទ្រព្យសម្បត្តិពួកគាត់ទាំងស្រុងដែរ ព្រោះថាបើអ្នករៀបការពឹងផ្អែកទៅលើកេរ្ត៏មរតកទាំងនោះដើម្បីយកមកបង្កើតគ្រួសារថ្មីថ្មោងរបស់ខ្លួន, បញ្ជាក់ថាអ្នកមិនទាន់ត្រៀមខ្លួនហើយគ្រប់គ្រាន់សម្រាប់ជីវិតអាពាហ៏ពិពាហ៏នោះទេ។

ម្យ៉ាងទៀតគួរសួរខ្លះនឯងថា តើអត្តចរិករបស់ខ្លួនចាស់ទុំគ្រប់គ្រាន់សម្រាប់ធ្វើជាប្តីឫប្រពន្ធអ្នកណាហើយឫនៅ? ភាពចាស់ទុំមិនសំដៅថា អ្នកមានអាយុប៉ុន្មាននោះទេ, តែកម្រិតនៃការយោគយល់ អធ្យាស្រ័យ អត់ធ្មត់ ក្នុងការរស់នៅក្នុងនាមជាដៃគូជីវិត។ តើជីវិតប្តីប្រពន្ធរបស់អ្នកអាចទៅបានដោយរលូនទេ បើសិនភាគីណាម្នាក់នៅមានអាកប្បកិរិយាក្មេងខ្ចី ឆេវឆាវ មិនសមហេតុផលនោះ?

ទោះបីជាអាយុជារឿងសំខាន់មួយ ព្រោះតែការតឿនពីមនុស្សជុំវិញខ្លួន ឫ ក៏សមីខ្លួនឃើញមិត្តភក្តិរៀបការហើយអស់ក៏ដោយ តែកីមិនសំខាន់ដល់ការមានពេលវេលាសមល្មមដើម្បីដុះខាត់ខ្លះនឯងឱ្យរឹងមាំគ្រប់គ្រាន់សិនដែរ។

បរិបថសង្គមនឹងប្រសើរជាងនេះ បេីប្តូរពីសំណួរដ៏មានសម្ពាធថា “ដល់អាយុរៀបការហេីយនៅលីវដល់អង្កាល?” ទៅជា “តើត្រៀមខ្លួនរួចរាល់សម្រាប់ជីវិតអាពាហ៏ពិពាហ៏ហើយឫនៅ?” ៕

loading...
SHARE