Loading...


តារាចម្រៀងនិយមលេងស្ទីលសម្លៀកបំពាក់ប្លែកៗ ទេព បូព្រឹក្ស មួយរយៈចុងក្រោយនេះ យីអ៊ុនរបស់នាង ហាក់ដូចជាឡើងកាន់តែខ្លាំង ដោយស្ងាត់ៗតារាស្រីរូបនេះ ទើបតែប្ដូររថយន្តតម្លៃរាប់ម៉ឺនដុល្លារ ធ្វើឱ្យមានការភ្ញាក់ផ្អើល ក៏ដូចជាកោតសរសើរលើរូបនាងមិនស្ទើរនោះទេ ។


ដោយឡែកថ្មីៗនេះ តារាចម្រៀងស្រីពោរពេញដោយភាពក្រមិចក្រមើម ទេព បូព្រឹក្ស បានបញ្ចេញរូបថតប៉ុន្មានសន្លឹកនៅលើបណ្ដាញសង្គមហ្វេសប៊ុក បង្កឱ្យមានការភ្ញាក់ផ្អើលជាថ្មីដល់បណ្ដាអ្នកគាំទ្ររបស់ខ្លួន ជាពិសេសអ្នកគាំទ្របុរសៗ នាំគ្នាភ្លឹកស្មារតីឈ្លក់វង្វេងមើលសម្រស់របស់នាងសឹងតែមិនចង់ដាក់ភ្នែកចុះ ។


ក្នុងនោះ ស្រីស្អាត ទេព បូព្រឹក្ស បានបញ្ចេញសម្រស់ផ្នែកខាងលើយ៉ាងទ្រលុកទ្រលន់របស់ខ្លួន ពិតជាទាក់ទាញខ្លាំងមែនទែន ។ ជាមួយគ្នានេះ ដៃគូចម្រៀងរបស់តារាចម្រៀងរ៉េប ងួន ចាន់ដេវីត ក៏បានទម្លាយផងដែរថា ទេព បូព្រឹក្ស កំពុងតែថតបទចម្រៀងថ្មី ។


តែទោះជាយ៉ាងណា ការបញ្ចេញសម្រស់ល្វែងលើដ៏ទ្រលុកទ្រលន់របស់តារាចម្រៀងកំពុងឡើងកូដ ទេព បូព្រឹក្ស ម្ដងនេះ ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែនពីសំណាក់មហាជន ៕

loading...
SHARE