Loading...

(ភ្នំពេញ)៖ តារាសម្ដែង និងបង្ហាញម៉ូដសាច់សខ្ចី កញ្ញា ស៊ឹម ស្រីមុំ មួយរយៈនេះ បន្ទាប់ពីបានចូលសម្ដែងក្នុង MV បទចម្រៀងមក ទស្សនិកជនសង្កេតឃើញថា នាងហាក់ខុសប្លែង ពីមុនមិនធម្មតា តាមរយៈការស្លៀកសម្លៀកបំពាក់សិចស៊ី ព្រោះកាលពីមុនធ្លាប់តែឃើញតារាស្រីរូបនេះ ស្លៀកសុភាពៗ តែប៉ុណ្ណោះ។ ថ្មីៗនេះ នាងបានបង្ហាញឈុតប៊ីគីនី នៅមាត់សមុទ្រ ធ្វើឲ្យប្រុសៗ ដក-ក ចំហមាត់មើលមិនដាក់ភ្នែក។

ជាការពិតណាស់ តាមរយៈរូបភាពប៉ុន្មានសន្លឹក នៅមាត់សមុទ្ររបស់ កញ្ញា ស៊ឹម ស្រីមុំ ស្ទើរតែឆក់បេះដូចប្រុសៗ ឲ្យមើលហើយមើលទៀត មិនចេះជិនណាយ ព្រោះតែសម្រស់សាច់ភ្លឺរលោង ដៃជើងស្រលូន ជាពិសេសនោះគឺ ការបង្ហាញភាពសិចស៊ីរបស់នាង។ តែយ៉ាងណាមិញ ជាមួយនឹងការបង្ហាញភាពសិចស៊ី របស់នាងពេលនេះ ទស្សនិកជនយល់ថា នាងមិនបានបញ្ចេញ ដើម្បីទាក់ទាញភ្នែកនរណាម្នាក់នោះទេ ពោលគឺគ្រាន់តែប្រើជីវិតឯកជន ដើម្បីឲ្យការដើរលេងនៅឆ្នេរសមុទ្រ របស់នាង មានភាពសប្បាយរីករាយ ជាមួយនឹងមិត្តភក្ដិតែប៉ុណ្ណោះ។ប្រភព postkomsan

គួរបញ្ជាក់ថា តារាស្រី កញ្ញា ស៊ឹម ស្រីមុំ ដែលទស្សនិកជនដឹងថា ជាតារាសម្ដែងក្នុងបទ «ខ្ញុំខ្លាចហើយលុយ» ច្រៀងដោយ ខេម បច្ចុប្បន្ននេះ នាងកំពុងតែមានប្រជាប្រិយភាព យ៉ាងខ្លាំង ដោយឃើញមានវត្តមាន បង្ហាញម៉ូដឲ្យផលិតផលរបស់ក្រុមហ៊ុននានា ការថតស្ពតពាណិជ្ជកម្ម ថតចម្រៀងខារ៉ាអូខេ និង ការដើរម៉ូដកម្មវិធីជាច្រើន ខណៈដែលទាំងនេះ បានធ្វើឲ្យនាងរកចំណូលបានច្រើនគួរសម និងកាន់តែឲ្យការងារជាអ្នកសិល្បៈរបស់នាង បន្ដមានប្រជាប្រិយភាពថែមមួយកម្រិតទៀត៕

Loading...

loading...
SHARE